ជីវិតកម្សាន្ដ
ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៣ ជាមួយតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ!
ទស្សនិកជនយ៉ាងច្រើនកុះករ បានជួបជុំគ្នាខាងមុខណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំ និងកាំជ្រួចដ៏អស្ចារ្យដែលរៀបចំដោយណាហ្គាវើលដ៍ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៣។ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ តារាចម្រៀង Katreeya English មកពីប្រទេសថៃ និង DJ Rave Republic ដែលជាឌីជេល្បីឈ្មោះក្នុងចំណោមកំពូលឌីជេទាំង ១០០ នៅក្នុងពិភពលោកមកពីប្រទេសស្វ៊ីស!

ក្នុងរាត្រីនោះដែរ កញ្ញាពេជ្រ សូលីកា លោកស៊ូលី ផេង រួមជាមួយក្រុមរាំចំនួន ៤ ៖ 2TheMoon, Eriz, X-bro និង Mustache បានធ្វើឲ្យបរិយាកាសកាន់តែរស់រវើកមួយកម្រិតទៀត។ រីឯកញ្ញា Katreeya English បានធ្វើឲ្យទស្សនិកជនទប់មិនរាំតាមមិនបានជាមួយនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍របស់គាត់។


បរិយាកាសដ៏សប្បាយរីករាយ បានឈានដល់កម្រិតកំពូលនៅពេលពាក់កណ្តាលអធ្រាត្រជាមួយនឹងកំពូលតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាក និងរួបភាពវីដេអូផ្សាយបន្តផ្ទាល់នៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។


ជាចុងក្រោយ DJ Rave Republic បានចាក់បទភ្លេងអេឡិចត្រូនិកពេញមួយម៉ោងដើម្បីអបអរឆ្នាំថ្មីជាមួយទស្សនិកជនទាំងអស់។

ទស្សនិកជនខ្លះ បានអញ្ជើញទៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ដើម្បីទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំនៅមុខណាហ្គាវើលដ៍។

ក្លឹបកម្សាន្ត Darlin Darlin បានទាក់ទាញអតិថិជនដែលចូលចិត្តការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៤ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»


