ជីវិតកម្សាន្ដ
បវរកញ្ញា លីវ ជីលី បង្ហើបបទពិសោធន៍ជោគជ័យផ្ទាល់ខ្លួនទៅកាន់អ្នកជំនាន់ក្រោយ
បវរកញ្ញា លីវ ជីលី ដែលជាម្ចាស់មកុដ Miss grand Cambodia ២០២០ បានថ្លែងប្រាប់អារម្មណ៍ផ្ទាល់ខ្លួនទៅកាន់អ្នកគាំទ្រថា ដំបូងឡើងនាងគ្រាន់តែមានក្តីស្រម៉ៃផ្ទាល់ខ្លួនថាថ្ងៃណាមួយនាងចង់ក្លាយជាបវរកញ្ញា ប៉ុន្តែកាលណោះ គឺមិនគិតថានឹងអាចធ្វើបានឡើយ។

កញ្ញា លីវ ជីលី បានទម្លាយប្រាប់នូវអ្វីដែលជាភាពជោគជ័យរបស់ខ្លួនដែលកំពុងមានដល់សព្វថ្ងៃយ៉ាងដូច្នេះថា “ខ្ញុំពិតមានមោទនភាពមិននឹកស្មានថាខ្លួនឈានដល់ចំណុចនេះទេ គ្រាន់តែមានក្តីស្រមៃតែគិតថាវាមិនអាចក្លាយជាការពិតទេ ខ្ញុំស្គាល់ Miss Grand Cambodia តាំងពីជំនាន់ ខ្លឹម ស្រីគា មកម្លេះ ខ្ញុំមើលទាំងក្នុងចិត្តខ្ញុំគិតថា តើខ្ញុំមានវាសនាដូចគេទេ? បើបានដូចគេមែនខ្ញុំហ្នឹងបញ្ចេញសមត្ថភាពអោយអស់តែម្តង តែក៏មិនដែលសង្ឃឹមជឿជាក់លើខ្លួនឯងដែរ ទាំងដែលពេលនោះខ្ញុំអាយុ១៩ឆ្នាំហើយ ។

បវរកញ្ញារូបនេះបាននិយាយទៀតថា ទើបតែនាងចូលដល់អាយុ២៤ឆ្នាំធ្វើឲ្យនាងជឿជាក់លើខ្លួនឯងតស៊ូមិនខ្លាចរាល់បញ្ហាអ្វីទាំងអស់ហើយនាងតែងតែលើកទឹកចិត្តខ្លួនឯង អ្វីដែលកក់ក្តៅបំផុតគឺគ្រួសារផ្តល់កំលាំងចិត្តនៅពេលប្រកួតក្នុងស្រុកគេតែងតែនិយាយថា ជីលី អត់ចេះដើរអ៊ីចឹងគ្មានសង្ឃឹងទេ បងប្អូនដឹងទេថា គេនិយាយមកឈឺណាស់ប្រៀបបានទៅហ្នឹងមិនចេះធ្វើម្ហូបទៅប្រលងធ្វើម្ហូប។ នាងបន្តថា កាលនោះខ្ញុំដើរដួល១ភ្លេត១០ដងខ្ញុំជូតទឹកភ្នែកដើរបន្តរហូតដល់ជាប់Top25នាក់ខ្ញុំគិតថា ខ្ញុំអាចជាប់រហូតTop10ខ្ញុំនៅតែជឿថាជាប់ទៀត។

កញ្ញា លីវ ជីលី និយាយទៀតថា នាងមិនជឿទេថា ជាប់Top5 ហើយនាងមិនដែលច្រណែនមិនដែលមើលងាយគេ គឺមានតែស្រលាញ់គេជុំវិញខ្លួនគ្រប់ៗគ្នា (ព្រហ្មវិហាធម៌តែងតែផុសចេញពីខ្លួននាង រហូតដល់សព្វថ្ងៃនេះ)ហើយនាងគិតថាបានត្រឹម Top10 ក៏បាន ព្រោះដឹងពីសមត្ថភាពការដើររបស់ខ្លួនច្បា ស់រហូតដល់គេប្រកាសTop5មានឈ្មោះនាងក្នុងនោះហើយស្ទើរតែមិនជឿណាសូម្បីឈាងក៏មិនដឹងនៅណា នេះហើយបានថាកុំមើលងាយខ្លួនឯងពេ កត្រូវលើកទឹកចិត្តខ្លួនឯងហើយត្រូវចាំថាគ្មានអ្វីដែ លយើងធ្វើមិនបានទេលើកលែងតែយើងគិតថាខ្លួ នឯងអន់ធ្វើមិនបានឬខ្ជិល។

លីវ ជីលី បន្ថែមថាការជោគជ័យគឺតែងតែនៅក្បែម នុស្សតស៊ូ ឧស្សាហ៍ព្យាយាម អត់ធ្មត់ប្រឹងប្រែងខិតខំដើរធ្វើម្តេចដើម្បីដល់គោលដៅសុបិន្តនឹងក្លាយជា ការពិតមិនថាលទ្ធផលបែបណាត្រូវតែអបអរខ្លួនឯ ងជានិច្ច(Believe yourself You can Do it)។ ជាមួយនេះនាងក៏អំណរគុណដល់អ្នកគាំទ្រទាំងអ ស់ដែលតែតែគាំទ្រនាងតាំងពីដើមរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


