ជីវិតកម្សាន្ដ
តារាសម្ដែងថៃ Mak Prin ត្រូវគេប្រើឈ្មោះបន្លំ បោកលុយអ្នកគាំទ្រ
នាពេលថ្មីៗនេះ តារាសម្ដែង Mak Prin ត្រូវបានជនមិនស្គាល់មុខក្លែងបន្លំឈ្មោះ ព្រមទាំងបញ្ចុះបញ្ចូលអ្នកគាំទ្រជាច្រើនឲ្យចុះឈ្មោះបង់ប្រាក់ ដើម្បីចូលប្រព័ន្ធជជែកជាមួយលោកថែមទៀតផង។

តាមរយៈ Prae Phonmanee អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Mak Prin និងក្រុមហ៊ុន Hubsub Limited បានបង្ហោះសារព្រមានដល់អ្នកគាំទ្រកុំឲ្យចាញ់បោកតាមរយៈ Instagram ផ្ទាល់ខ្លួនថា ” SCAM ALERT !!! អ្នកគ្រប់គ្រងរបស់ Mark ឬ Mark Prin មិនមានទំនាក់ទំនងជាមួយបុគ្គលនេះទេ ដែលជាក់ស្តែងកំពុងព្យាយាមបោកប្រាស់អ្នកគាំទ្រ សូមព្រងើយកន្តើយ រាយការណ៍ និងទប់ស្កាត់ទាំងអស់គ្នា។ យើងសុំការសហការពីអ្នកក្នុងការរាយការណ៍គណនីដែលប្រព្រឹត្តតាមរបៀបនេះ ហើយបិទវាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ Prae និង Khun Mak មានការព្រួយបារម្ភចំពោះអ្នករាល់គ្នា និងមិនចង់ឲ្យអ្នកណាម្នាក់ត្រូវជននោះបោកប្រាស់ឡើយ។ ហើយខ្ញុំសង្ឃឹមថា ការបង្ហោះនេះនឹងជួយអ្នកគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នក្នុងទម្រង់ផ្សេងៗនៃការក្លែងបន្លំតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងគ្រប់រូបភាព សូមអរគុណ”។

ទោះយ៉ាងណានេះមិនមែនត្រឹមតែជា mak Prin នោះទេសូម្បីតែងតារាប្រុស្រីផ្សេងៗទៀតជាច្រើន ក៏ធ្លាប់បានរងគ្រោះដោយមិនដឹងខ្លួន ដោយសារតែមានមនុស្សមិនស្គាល់មុខនោះ យករូបនិងឈ្មោះរបស់ពួកគេទៅក្លែងបន្លំអ្នកគាំទ្រថែមទៀតផង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យ YaYa ក្រោយប្រែសម្រស់ជាតួអង្គ Elsa
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


