ជីវិតកម្សាន្ដ
ក្រោយផ្ទុះរឿងអាស្រូវសឹងកប់ខ្លួន Tan ទើបហ៊ានបង្ហោះសារមួយលើ IG
តារាសម្ដែងស្រី Tan Thanatcha បានចែករំលែកសារមួយដោយបង្ហោះពីគំនិតវិជ្ជមាន ក្រោយនាងមានរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងស្វាមី Chompoo ថាជាស្រីកំណាន់ រហូតបាត់មុខមួយរយៈធំពីបណ្ដាញសង្គមដោយសារតែអ្នកលេងអ៊ីនធឺណិតជាច្រើនងាកមកផ្ដោតលើនាងពេញទំហឹង។

ទោះយ៉ាងណារឿងអាស្រូវល្បីរន្ទឺពាសពេញប្រទេសថៃពីគូស្នេហ៍ហៃសូ និងតារាសម្ដែង Tan Thanatcha បានបញ្ចប់ដោយសន្តិវិធី និងទម្លាយថា ព័ត៌មានទាំងនោះគ្រាន់តែពាក្យចចាមអារ៉ាមដែលមនុស្សស្អប់គ្រួសារ Chompoo ព្យាយាមបង្កើតមកប៉ុណ្ណោះ។

ដោយឡែកនាពេលថ្មីៗនេះ Tan បានទើបតែហ៊ានបង្ហោះរឿងវិជ្ជមានមួយលើ Instagram ផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីបញ្ហាទាំងអស់ត្រូវបានជម្រះមន្ទិលរាងៗខ្លួន តាមរយៈការចែករំលែកសារវិជ្ជមាននោះមានន័យថា “ពេលខ្លះយើងឆ្លងកាត់រឿងអាក្រក់។ គ្មានអ្វីល្អជាងការអត់ធ្មត់ ហើយតស៊ូដោយដឹងខ្លួននោះទេ”។
ក្រោយការបង្ហោះរបស់នាងមិនបានប៉ុន្មានផង អ្នកគាំទ្រដែលដឹងរឿងភាគច្រើនសុទ្ធតែបញ្ចេញមតិលើកទឹកចិត្តនាង និងព្រមទាំងឲ្យ Tan ចេះតស៊ូជម្នះរាល់ឧបសគ្គដែលនាងនាងជួបកន្លងមក។ ជាពិសេសត្រូវចេះប្រឈមនឹងការពិតប្រសិនបើយើងមិនមែនដូចអ្វីដែលគេឡើងឡើងកន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ទម្លាយអារម្មណ៍ឈឺចាប់ ពេលទទួលដំណឹងថាប្ដីមានស្រីកំណាន់លួចលាក់
ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


