ជីវិតកម្សាន្ដ
Chompoo ទម្លាយអារម្មណ៍ឈឺចាប់ ពេលទទួលដំណឹងថាប្ដីមានស្រីកំណាន់លួចលាក់
គូស្នេហ៍តារាជួរមុខក្នុងប្រទេសថៃ Chompoo Araya និងអ្នកជំនួញដ៏ល្បីឈ្មោះ Nott Wisarut ថ្មីៗនេះកំពុងតែមានបញ្ហាថា ស្វាមីបានលួចលាក់ចិញ្ចឹមស្រីកំណាន់ រហូតបង្កភាពចលាចលក្នុងគ្រួសារ។

យ៉ាងណាមិញនៅលើបណ្ដាញសង្គម Instagram ដែលមានឈ្មោះថា polyplus_jad_hai បានបង្ហាញឃ្លិបពីបទសម្ភាសន៍របស់ Chompoo-Nott ក្នុងកម្មវិធី 3 Zaap កាលពីកន្លងទៅមិញដែលមានវគ្គខ្លះនិយាយអំពីរឿងដែលបានកើតឡើងកន្លងមករវាងគូស្នេហ៍នេះ។

Chompoo បានបកស្រាយថា “ខ្ញុំមិនយល់ថាហេតុអ្វីបានជាមនុស្សធ្វើបែបនេះដាក់ពួកយើង។ នេះលើសពីអ្វីដែលមិនសមហេតុផលទាល់តែសោះ! ព្រោះយើងមិនដែលធ្វើបាបអ្នកណាឡើយ។ ប៉ុន្តែវាជារឿងធម្មតានៅពេលមាននរណាម្នាក់ប៉ះរឿងគ្រួសារយើង។ ជាពិសេសខ្ញុំជាមនុស្សដែលឲ្យតម្លៃស្ថាប័នគ្រួសារជាធំ។ ទោះពួកយើងជាមនុស្សមហាជន តែប្រសិនបើមានអ្នកណាមកប៉ះគ្រួសារនិងអ្នកផ្ទះយើង យើងក៏មិនចូលចិត្តដែរ”។
ដោយឡែកងាកទៅខាងស្វាមីវិញគឺសេដ្ឋី Nott Wisarut ក៏បានទម្លាយដូចគ្នាដែរថា ពេលមានព័ត៌មានជាមួយនរណាម្នាក់ អ្នកដែលយកចិត្តទុកដាក់បំផុតគឺប្រពន្ធរបស់គាត់។ ដូចព័ត៌មាននេះ “ខ្ញុំចំណាយពេល ១ នាទីជម្រះដោយទូរស័ព្ទទៅអ្នកដែលពាក់ព័ន្ធ។ ដូចដែលបាននិយាយ មនុស្សដែលយើងយកចិត្តទុកដាក់បំផុតគឺមនុស្សក្នុងគ្រួសារយើង។ ខ្ញុំជាស្វាមីតារា ប៉ុន្តែខ្ញុំមិនមែនជាអ្នកកម្សាន្តទេ។ តើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ះពាល់ដល់អាជីពរបស់ខ្ញុំទេ”?

មកទល់ពេលនេះគូស្នេហ៍ Chompoo Araya និងស្វាមីហៃសូ Nott Wisarut បានរៀបអាពាហ៍ពិពាហ៍និងរួមរស់ជាប្ដីប្រពន្ធអស់រយៈពេល៧ឆ្នាំ ព្រមទាំងមានកូនប្រុសស្រីជាចំណងដៃដល់ទៅ៣នាក់ថែមទៀត។ ត្បិតថាមានរឿងអាស្រូវពាក់ព័ន្ធនឹងស្រីចិញ្ចឹមក្ដី តែយ៉ាងណាអ្នកទាំងពីរបានចេញមុខបកស្រាយការសង្ស័យនេះឲ្យមហាជនបានដឹងហើយថា គ្រប់យ៉ាងគឺជាក្រុមអ្នកស្អប់គ្រួសារគេ ដែលព្យាយាមបង្កើតព័ត៌មានឡើងមក៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត
ចុចអាន៖Chompoo ព្រមទម្លាយការពិត ពីចចាមអារ៉ាមស្វាមីលួចចិញ្ចឹមស្រីក្មេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


