Connect with us

ជីវិតកម្សាន្ដ

Rihanna ទម្លាយរូបភាពគ្រួសារលើកដំបូង

បានផុស

នៅ

តារាចម្រៀង Rihanna បាន​បញ្ចេញ​រូបភាពកូនប្រុសដំបូងរបស់នាងនៅក្នុងទស្សនាវដ្តី Vogue ជុំគ្រួសារ​ ដែលមាន​ឪពុកម្ដាយ និងកូន​ដើរលេង​តាម​ឆ្នេរ​សមុទ្រ​យ៉ាង​កក់ក្ដៅ​បំផុតមិនធ្លាបឃើញពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទស្សនាវដ្តី Vogue​​ តារាចម្រៀងប៉ុបរូបនេះបានកាន់ដៃតារា​រ៉េប A$AP Rocky ស្របពេលដែលស្វាមី​របស់នាងពរកូនប្រុសដំបូងព្រមទាំងថើបថ្ពាល់កូនយ៉ាងកក់ក្ដៅបំផុតមិនធ្លាប់មាននៅលើឆ្នេរខ្សាច់មួយកន្លែង។ លើសពីនេះ Rihanna ក៏បានបីកូនថតម៉ូដែលយ៉ាងជឿជាក់បន្ថែមទៀត ក្រៅពីរូបថតលើឆ្នេរខ្សាច់ដែលអ្នកទាំងបីថតជុំគ្នា។

ដោយឡែកនៅក្នុងបទសម្ភាសន៍មួយចំនួននៅក្នុងទស្សនាវដ្តីដដែល Rihanna បានបង្ហាញផែនការ​សម្រាប់​អាល់ប៊ុមថ្មី​នៅឆ្នាំនេះ។ ដោយសារតែនាងចូលចិត្តដាក់​សម្ពាធ​លើខ្លួនឯង ទើបមើល​ឃើញថា ANTI ជា​អាល់ប៊ុម​ដ៏​ល្អបំផុតរបស់នាង ហើយប្រសិនបើ​បទចម្រៀង​ថ្មីនេះមិនល្អនោះ នាង​មិនចង់​បញ្ចេញ​វាឡើយ ខណៈនាង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ត្រឡប់​មក​កាន់អាជីពនេះឲ្យកាន់តែអស្ចារ្យជាងមុនថែមទៀត។

សូមរម្លឹកដែរថាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី​តារាចម្រៀង Rihanna បានបង្ហាញខ្លួនក្នុងកម្មវិធី Super Bowl លើកទី ៥៧ ដោយនាង​ប្រកាស​ដំណឹង​ល្អ​ថា ​​មាន​ផ្ទៃ​ពោះលើកទី២ជាមួយ​ស្វាមី​តារា​រ៉េប A$AP Rocky ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Rihanna ប្រកាសពរពោះកូនទីពីរទាំងកូនដំបូងមិនទាន់ចេញនិយាយផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម