ជីវិតកម្សាន្ដ
នី មុន្នីនាថ រន្ធត់ចិត្តខ្លាំង ក្រោយទទួលដំណឹងអគ្គិភ័យឆេះព្រះរាជដំណាក់ខេត្តសៀមរាប
តារាសម្ដែងស្រីសម្បូរទឹកភ្នែកតែងក្ដាប់បានតំណែងតួឯកស្ទើរគ្រប់រឿងកញ្ញា នី មុន្នីនាថ បង្ហាញក្ដីរន្ធត់ខ្លាំង បន្ទាប់ពីឃើញព័ត៌មាន នៃការឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។

តារាសម្ដែងកញ្ញា នី មុន្នីនាថ បានរៀបរាប់ឲ្យដឹងថា នាងពិតជាមានក្ដីក្ដុកក្ដួល និងរន្ធត់ចិត្តខ្លាំងជាទីបំផុត នៅពេលដែលមានដំណឹងថា ព្រះរាជដំណាក់នៅក្នុងខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះកាលពីយប់មិញ។ នាងក៏បានបង្ហាញការសោកស្ដាយជាពន់ពេកចំពោះហេតុការណ៍ខាងលើនេះផងដែរ។

កញ្ញា នី មុន្នីនាថ បានលើកឡើងថា ទូលព្រះបង្គំពិតជាមានសេចក្ដីរន្ធត់ និងសោកស្ដាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍ នៃអគ្គិភ័យនេះត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោងប្រមាណជា ១០ និង ៥ នាទីយប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ មានករណីអគ្គិភ័យបានឆាបឆេះនូវអគារមួយ នៃព្រះរាជដំណាក់សៀមរាប ជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុ នៃការឆាបឆេះ និងការខូចខាតក្នុងករណីគ្រោះអគ្គិភ័យឆាបឆេះព្រះរាជដំណាក់ នៃខេត្តសៀមរាប នៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
៤ ខែ មានគ្រោះថ្នាក់ចរាចរណ៍ ៦២ ករណី កើតឡើងលើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
-
ចរាចរណ៍១ សប្តាហ៍ មុន
រថយន្ដធុនធំកិនស្លាប់ប្ដីប្រពន្ធពីរនាក់ ចំណែកកូនរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាបុកសត្វគោរត់ឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក Trump ប្តេជ្ញានឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
កញ្ញា Zoe Gabriel ក្លាយជាម៉ូដែលប្រចាំម៉ាក Charles & Keith ក្រោយរងការមាក់ងាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ