ជីវិតកម្សាន្ដ
វត្តី សារ៉ាវឌ្ឍី ស្រក់ទឹកភ្នែកពេលរម្លឹករឿងឪពុកសុំទោស ខណៈរស់ខ្វះភាពកក់ក្តៅពីម្តាយ
តាមការកត់សម្គាល់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាពេលបច្ចុប្បន្ននាងនៅតែឆក់បានការគាំទ្រ និងរក្សាបាននូវប្រជាប្រិយភាពពីសំណាក់សំណាក់មហាជនទូទៅ។ ចំពោះការរក្សាបានប្រជាប្រិយភាពនេះ ដោយសារភាពរុះរាយ និងអត្តចរិកខណ:កន្លងមកនាងក៏ជាបុគ្គលសំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ។

ដោយឡែកងាកមកចាប់អារម្មណ៍អំពីរឿងរ៉ាវជីវិតឯជនក្រៅសិល្ប:ឯណ្ណេះវិញ កន្លងមក វត្តីសារ៉ាវឌ្ឍី មិនធ្លាប់បង្ហាញឲ្យនណាបានដឹងច្រើននោះទេ ប៉ុន្តែមុននេះនាងបានដាច់ចិត្តទម្លាយយ៉ាងភ្ញាក់ផ្អើលដោយរម្លឹករឿងរ៉ាវជីវិតតស៊ូរស់នៅខ្វះភាពកក់ក្តៅពីម្តាយហើយជារឿយៗឪពុកតែងសុំទោសខ្លួនដែលគាត់ពុំអាចមើលថែនាងបានល្អ។

ជាក់ស្ដែងបើតាមការសម្រង់សម្ដីរបស់កញ្ញាពេជ្រ វត្តី សារ៉ាវឌ្ឍី ដែលត្រូវបានផេក Beauty Pageant Re viewer បានដកស្រង់យកមកបញ្ជាក់ដូច្នេះថា «ប៉ា តែងតែនិយាយថា សុំទោសខ្ញុំដែលគាត់ពុំអាចមើលថែខ្ញុំបានល្អ ខ្ញុំតបទៅប៉ាវិញថា ប៉ាគ្រាន់តែបង្កើតខ្ញុំមក ប៉ាមានគុណធំសម្រាប់ខ្ញុំរួចទៅហើយទុកវេលានេះ ទុកឲ្យកូនសុំមើលថែប៉ាវិញម្តង »។

ប្រភពបានបន្តថា វត្តី ធំធាត់ឡើងដោយគ្មានម៉ាក់គ្រប់ពេលដែលគេសួរពីម៉ាក់វត្តីមិនអាចមានចម្លើយសម្រាប់ឆ្លើយបានទេ!រាល់សំនួរដែលសួរពីម៉ាក់ វត្តី តែងតែប្តូរចម្លើយទៅជាប៉ារបស់នាងពីក្មេងធំធាត់ឡើងដោយខ្វះភាពកក់ក្តៅ ។ នាងមកឈរនៅចំណុចនេះ មិនមែនជារឿងងាយស្រួលឡើយ នាងគឺជាឧទាហរណ៍ សម្រាប់ក្មេងៗដែលកំព្រា ត្រូវមានការតស៊ូខ្ពស់ និងហ៊ានទៅរកចាប់ក្តីស្រមៃរបស់ខ្លួនឯង។

គួរម្លឹកថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអន្តរជាតិនាពេលថ្មីៗកន្លងមកនេះ។ យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022នៅឯប្រទេសឥណ្ឌូនេស៊ីពិតមែនតែបរវកញ្ញារូបនេះរក្សាបានការគាំទ្រនិងលើកទឹកចិត្ត ខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


