នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

Published

on

ភ្នំពេញ ៖ តារា​កំប្លែង​លំដាប់​ប្រទេស​នាយ កុយ បាន​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង​ខណៈ​ដែល​Live សុខៗ​ក៏​ស្រាប់តែ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ចូល Comment​ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ -១៩​មុនគេ​។

តារា​កំប្លែង​នាយ កុយ បាន​សម្តែង​អារម្មណ៍​រំភើប​ស្ទើរ​ហោះ​ដូច្នេះ​ថា​ ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​មួយ​លាន​ដូ​ស​ ហើយ​លោក​មាន​ប្រសាសន៍​ថា ​លោក កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុង​ចំណោម​អ្នកទទួល​មុន​។

នាយ កុយ បាន​ដក​ស្រង់​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៀត​ថា ​នាយ កុយ ទទួល​វ៉ា​ក់ សាំង​និង​មាន​ហាងឆេង​ខ្ពស់​។​ ខ្ញុំបាទ​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​សម្ដេច​ដែល​លោក​បាន​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​មុនគេ​។

​តារា​កំប្លែង​នាយ​កុយ​បាន​និយាយ​បន្ថែម​ថា ​ខ្ញុំបាទ​សូម​ជូនពរ​សម្ដេច​ទាំង​ទ្វេ​ព្រមទាំង​កូនប្រុស​កូន ស្រី​ចៅប្រុស​ចៅស្រី​ឲ្យ​ជួប​តែ​សេចក្តីសុខ​កុំ​ឲ្យ​មាន​ជំងឺ​បៀតបៀន​ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​បាន​រុង​រឿង​បន្តទៀត​អរគុណ​សន្តិភាព​៕

ដោយ ៖ ចាន់​រ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ4 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ4 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ6 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ6 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services