Connect with us

ជីវិតកម្សាន្ដ

១២ ឈុតដែល Engfa ធ្លាប់ស្លៀកឡើងឆាក សុទ្ធតែរងភាពចម្រូងចម្រាសថាសិចស៊ីហួសហេតុពេក

បានផុស

នៅ

បន្ទាប់ពីក្លាយជាម្ចាស់​ជយលាភី​លំដាប់រងក្នុងកម្មវិធី Miss Grand International 2022 បវរកញ្ញា Engfa Waraha រឹត​តែ​ទទួលបាន​ប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសរាល់​សំលៀកបំពាក់​នាង​សុទ្ធតែ​លេច​ធ្លោ​ អមនឹងការសរសើរព្រោងព្រាតលើ​អ៊ីនធឺណិត។

ទោះយ៉ាងណាក៏ដោយ ​មិនមែន​ម្ចាស់ Miss Grand ថៃរូបនេះ​ទទួល​ការ​សរសើរ​រហូត​នោះ​ទេ ​ក្នុង​នោះ​​ក៏​មាន​មហាជន​ជា​ច្រើន​ចូល​ទៅ​រិះគន់​លើ​ការ​ស្លៀកពាក់​របស់​នាង​កន្លង​មក​ផង​ដែរ។ ជាក់ស្ដែង​កាលពី​កន្លង​ទៅ​នេះ ​បន្ទាប់ពី​បង្ហាញ​ភាព​ស្រើបស្រាល​ក្នុង​សន្និសីទ​សារព័ត៌មានដើម្បី​ណែនាំនិង​ប្រកាស​គ្រង​មកុដ Miss Grand Thailand 2023 (Miss Peace Thailand) ម្ចាស់​ជយលាភី​លេខ១ Engfa Waraha នៅ​តែ​បន្ត​មាន​ឈ្មោះ​ដែល​គេ​លើក​ឡើង​ច្រើន​ជាង​គេ​ក្នុង​វេទិកា​សម្រស់​ស្អាតថា នាងស្លៀកពាក់សិចស៊ីជាងម្ចាស់មកុដ​។

យ៉ាងណាមិញ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​រាជិនី​សម្រស់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ណា​វ៉ា​ត់ ទទួល​រង​ការ​រិះគន់​ពី​ការ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។ ព្រោះ​មុន​នឹង​ចូល​ប្រឡូក​ក្នុង​សង្វៀន​សម្រស់ ម្ចាស់​ជយ​លាភី​លេខ​១ Miss Grand 2022 គឺ​ជា​តារា​ចម្រៀង​ដែលសិចស៊ីមិនខ្វល់​មាត់​ញាតិ​ ជារឿយៗ​នាង​ជ្រើសរើស​សំលៀកបំពាក់​ដែល​លេច​យ៉ាងស៊ីជម្រៅដល់តំបន់​កេរខ្មាស និងរឹបរាង​បង្ហាញ​ឲ្យ​ឃើញ​ដង​ខ្លួន​របស់នាង ហើយជាច្រើនដងចូលទៅក្នុង​ព័ត៌មាន​មិន​ល្អពីការ​ស្លៀកពាក់​ ជាពិសេស​រឿងរ៉ាវ​ចម្រូងចម្រាស​រហូត​ទស្សនិកជន​វិភាគ​លើរូបរាងរបស់​នាង​ថែម​ទៀត។

ខាងក្រោមនេះជាឈុតទាំង១២ដែលបវរកញ្ញា Engfa Waraha ធ្លាប់​ស្លៀក​កន្លង​មក ​ខណៈ​សំលៀកបំពាក់​ខ្លះ​សឹងតែ​លេច​កេរខ្មាស​ផងដែរ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈុតរបស់ Engfa ក្នុងកម្មវិធី Miss Grand ថៃ ផ្អើលឆាកបង្ហាញម៉ូដ ព្រោះតែសិចស៊ីនិងស្ដើងខ្លាំងពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម