ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ប្រកាសសញ្ញាភ្លើងខៀវ បើកបេះដូងជាថ្មី
បន្ទាប់ពីសម្ពាយឈ្មោះជាអ្នកមេម៉ាយចាយសម្រស់មួយរយៈធំ ស្រាប់តែតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ប្រកាសសញ្ញាភ្លើងខៀវទទួលស្នេហ៍ថ្មី ដើម្បីស្អំបេះដូងដែលបានប្រេះឆាអស់មួយរយៈកាលកន្លងមកនោះ។

ជាការពិត ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ នាងហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួន ពោលចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមី។ ហើយកាលពីថ្មីៗនេះ អ្នកគាំទ្រក៏បានចាប់អារម្មណ៍ឃើញអ្នកម្ដាយ Single រូបនេះ ហាក់មានភាពរឹងមាំឡើងវិញ ពិសេសរាល់ដំណើរកម្សាន្តទៅកន្លែងនានា ពេជ្រ សូលីកា តែងបង្ហាញទឹកមុខសប្បាយរីករាយ ដើម្បីរំសាយអស់ទុក្ខកង្វល់។

យ៉ាងណាមិញរឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀតនោះ កាលពីល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ តារាចម្រៀងមានឈ្មោះជាមេម៉ាយកូនមួយ ពេជ្រ សូលីកា បានចេញមកប្រកាសក្តែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នាងកំពុងត្រូវការអ្នកស្អំបេះដូង។ សំណេរនេះ បានធ្វើឲ្យបុរសៗជាច្រើន ស្នើសុំដាក់ពាក្យចូលក្នុងបេះដូង ពេជ្រ សូ លីកា គ្រប់គ្នា។

មិនខុសគ្នាប៉ុន្មានជាមួយខ្លឹមសារខ្លីខាងលើនេះទេ ស្រីស្អាត ពេជ្រ សូលីកា ក៏បានបង្ហោះសារខ្លីដោយលើកឡើងថា «បើកដៃឲ្យញ៉ែហើយ ម៉េចក៏មិនញ៉ែ»។

គួររម្លឹកថា កន្លងមកមានអ្នកគាំទ្រមួយចំនួនបានដាក់មន្ទិលសង្ស័យថា អ្នកនាង ពេជ្រ សូលីកា អាចមានទំនាក់ទំនងស្នេហាជាមួយកំលោះសង្ហា ថុល សុភិទិ។ ប៉ុន្តែដំណឹងនេះត្រូវបាន សូលីកា និង ភិទិ ធ្លាប់បានជម្រះមន្ទិលស្នេហ៍រួចហើយថា ពួកគេគ្រាន់តែជាអ្នករួមការងារជាមួយគ្នាប៉ុណ្ណោះ ហើយរឿងស្នេហាគឺមិនពិតទេ៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


