Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ារិទ្ធ ជំរុញទឹកចិត្តក្មេងៗជំនាន់ក្រោយ ត្រូវចេះស្រលាញ់ ឲ្យតម្លៃ និងថែរក្សាវប្បធម៌ខ្មែរ

បានផុស

នៅ

ក្នុង​នាម​តារា​ចម្រៀង​រៀមច្បង​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​វិស័យ​សិល្បៈ​យូរ​ឆ្នាំ លោក ណុប បាយ៉ារិទ្ធ បាន​ចេញ​មក​បំផុស ក៏ដូចជា​ជំរុញ​ទឹកចិត្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ត្រូវ​ចេះ​ស្រលាញ់ ឲ្យ​តម្លៃ និង ចេះ​ថែរក្សា​វប្បធម៌​ខ្មែរ​ឲ្យ​បាន​គង់វង្ស​ត​ទៅ​មុខ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​លោក ណុប បាយ៉ារិទ្ធ បាន​ធ្វើការ​បង្ហោះ​រូបភាព ១ សន្លឹក បង្ហាញ​ពី​ក្មេង​ប្រុស​ម្នាក់ សម្ដែង​បាន​យ៉ាង​ល្អ​ក្នុង​តួអង្គ​ហនុមាន ដោយ​ភ្ជាប់​ខ្លឹមសារ​ថា «សិល្បៈ ពិតជា​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ ហើយ​នឹង​ត្រូវ​បាន​បន្ត​ថែរក្សា​ការពារ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដោយ​ការ​ចងក្រង ថែរក្សា បង្ហាត់បង្រៀន​ដោយ​លោកគ្រូ អ្នកគ្រូ​សាស្ត្រាចារ្យ ពី​មួយ​ជំនាន់​បន្ត​ទៅ​មួយ​ជំនាន់»។

លោក ណុប បាយ៉ារិទ្ធ បាន​បញ្ជាក់​ថា «ដូច្នេះ​ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​មួយ​រូប ខ្ញុំ​សូម​ចូលរួម​ចំណែក​ជំរុញ​ទឹកចិត្ត​ដល់​ក្មេងៗ ជំនាន់​ក្រោយ ត្រូវ​ចេះ​ស្រលាញ់ ឲ្យ​តម្លៃ និង​ចេះ​ថែរក្សា​វប្បធម៌​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស​ត​ទៅ​មុខ​ទៀត។ បើ​យើង​ជា​ម្ចាស់​យើង​មិន​ស្រលាញ់ យើង​មិន​ថែរក្សា​ការពារ ថែរក្សា និង​អភិរក្ស​នោះ គ្មាន​ជាតិសាសន៍​ណា​ផ្សេង​មក​ស្រលាញ់ មក​ជួយ​ថែរក្សា​ជួស​យើង​ឡើយ»។

លោក​បន្ត​ថា «ខ្ញុំ​បាន​មើល Facebook ឃើញ​ដោយ​ចៃដន្យ​ពី​ការ​ផុស​នៅ​រូបភាព​ក្មួយប្រុស​ម្នាក់​នេះ សម្ដែង​បាន​យ៉ាង​ល្អ​ក្នុង​តួអង្គ​ហនុមាន កាយវិការ ទឹកមុខ ក្បាច់​រាំ ក្មួយ​ធ្វើ​បាន​ល្អ សក្ដិសម ហាក់​ដូចជា​ទទួល​បាន​នៅ​ការ​ហ្វឹកហាត់​ដិតដល់​ពី​មុន​មក​អ៊ីចឹង។ ជាមួយ​នឹង​ទឹកមុខ​ស្នាមញញឹម​របស់​ពុក​ម៉ែ​បងប្អូន​ដែល​សម្លឹង​មក​ពី​ក្រោយ ហាក់​បង្ហាញ​នៅ​ការ​សាទរ​ស្ងើចសរសើរ និង​ហាក់​ពេញចិត្ត​ចំពោះ​ទេពកោសល្យ​របស់​ក្មួយ​ប្រុស​ម្នាក់​នេះ​ជា​ខ្លាំង»។

លោក ណុប បាយ៉ារិទ្ធ និយាយ​ទៀត​ថា លោក​សង្ឃឹម​ជឿជាក់​ថា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ​សិល្បៈ​នៅ​ខេត្ត​សៀមរាប លោក​នឹង​ជួយ​បណ្ដុះបណ្ដាល​បង្វឹក​ក្មួយ​ប្រុស​ម្នាក់​នេះ​ឲ្យ​កាន់តែ​រីកចម្រើន លូតលាស់​នូវ​ទេពកោសល្យ​របស់​គាត់ ឲ្យ​កាន់តែ​ពូកែ​ថែមទៀត។ ប្រសិន​ក្មេង​ប្រុស​រូប​នេះ បាន​ហ្វឹកហាត់​ដិតដល់​តាំងពី​តូច​បែបនេះ ទម្រាំ​ដល់​ពេល​ចម្រើន​វ័យ​ពេញ​រូប​ពេញ​រាង ប្រាកដ​ជា​ក្លាយ​ទៅ​ជា​ធនធាន​សិល្បៈ​ផ្នែក​របាំ​ដ៏​ពេញ​ដោយ​សមត្ថភាព​ពិត​ប្រាកដ។ នោះ​ហើយ​ដែល​បង្ហាញ​ពី​ទំពាំង​ជំនាន់​ក្រោយ​ដ៏​មាន​គុណភាព សក្ដិសម​ជា​អ្នក​បន្ត​វេន​សិល្បៈ​វប្បធម៌​មរតក​ដូនតា​ខ្មែរ​នៅ​ថ្ងៃ​ខាងមុខ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៥ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម១០ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Sokha Hotels

ព័ត៌មានពេញនិយម