ជីវិតកម្សាន្ដ
កញ្ញាឯកយុវវ័យដ៏អស្ចារ្យ ២០២៣ ហ្វារីដា តំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ
បវរកញ្ញា ណូ ហ្វារីដា ពេលនេះបាននិងកំពុងត្រៀមខ្លួនចូលរួមការប្រកួត Miss Teen Grand Cambodia 2023 នៅលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខ។ បវរកញ្ញារូបនេះ ក៏បានស្នើសុំឲ្យមានការគាំទ្រពីមហាជនផងដែរ។

បើតាមដំណឹង កញ្ញា ណូ ហ្វារីដា ត្រូវធ្វើដំណើរចាកចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃ នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីតំណាងឲ្យកម្ពុជាក្នុងវេទិកា Miss Teen Grand International 2023 ដែលមានបេក្ខភាពមកពីប្រទេសផ្សេងៗ ចូលរួមប្រកួតដណ្ដើមមកុដ។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិ។

នៅលើផេក Miss&Mister Mohahang បានបញ្ជាក់ដូច្នេះថា «Miss Teen Grand Cambodia 2023 យុវតីកញ្ញា ណូ ហ្វ៉ារីដា កញ្ញាឯកយុវវ័យដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ ២០២៣ នឹងត្រូវតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតកម្មវិធី Miss Teen Grand International 2023 នៅឯប្រទេសថៃ នៅក្នុងខែ ៨ ខាងមុខនេះហើយ»។

ប្រភពបានបន្តថា «សង្ឃឹមថាពុកម៉ែបងប្អូនកុំភ្លេចជួយគាំទ្រដល់ Miss Teen Grand Cambodia 2023 របស់យើងផង»។ ចំណែកសាមីខ្លួនកញ្ញា ណូ ហ្វារីដា បានប្រាប់ឲ្យដឹងដែរថា នាងបានត្រៀមខ្លួនរួចហើយក្នុងការចេញទៅប្រកួតមួយនេះ។ ណូ ហ្វារីដា បានលើកឡើងថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំ ណូ ហ្វារីដា ជា Miss teen grand Cambodia 2023 នាងខ្ញុំ នឹងតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ សូមពុកម៉ែបងប្អូនជួយគាំទ្រដល់រូបនាងខ្ញុំផង»៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ