ជីវិតកម្សាន្ដ
សង្ស័យ Mai Davika ប្រេះឆាជាមួយមិត្តប្រុស ស្រាប់តែ Ter ចេញមុខបង្ហាញភស្តុតាងភ្លាម
បន្ទាប់ពី Mai Davika បង្ហោះសារត្អូញត្អែរ ហាក់មានបញ្ហាមិនចុះសម្រុងជាមួយមិត្តប្រុស មហាជនជាច្រើនបានបង្ហាញក្ដីបារម្ភចំពោះនាង និងនាំគ្នាដាក់ការសង្ស័យថា ទំនាក់ទំនងគូស្នេហ៍នេះ អាចដើរដល់ផ្លូវទ័លហើយមើលទៅ។

មិនទុកឱ្យមហាជនមន្ទិលសង្ស័យយូរនោះទេ តារាប្រុស Ter Chantwitch មិត្តប្រុសសំណព្វ Mai Davika បានចេញមុខបញ្ជាក់ថា ខ្លួននិងមិត្តស្រីនៅតែស្រឡាញ់គ្នាដូចដើម មិនដូចនឹងអ្វីដែលគេសង្ស័យនោះឡើយ។ តាមរយៈ Story នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន Ter បានបង្ហោះរូបភាពរបស់តារាស្រី Davika ឈរថតរូបជាមួយប៉ោងប៉ោងពណ៌លឿងជាច្រើនសន្លឹក ជាមួយស្ទីកគ័រគួរឱ្យស្រឡាញ់ ថែមទាំង Mention ឈ្មោះ Davika ទៀតផង។

អាចនិយាយបានថា ពេលនេះមហាជនបានបំបាត់មន្ទិលពីរឿងស្នេហារបស់ពួកគេហើយ ប៉ុន្តែចំពោះសាររបស់ Mai Davika មានន័យយ៉ាងណានោះ ប្រិយមិត្តកំពុងរង់ចាំតាមដានការបញ្ជាក់ពីសាមីខ្លួន៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


