ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី សារភាពធ្លាប់ឆ្លងកាត់កែកុនដើមទ្រូង
កត់សម្គាល់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្ននាងនៅតែឆក់បានការគាំទ្រ និងរក្សាបាននូវប្រជាប្រិយភាពពីសំណាក់មហាជនទូទៅ។ ការរក្សាបានប្រជាប្រិយភាពនេះដោយសារភាពរុះរាយ និងអត្តចរិត ខណ:កន្លងមកនាងក៏ជាបុគ្គលដ៏សំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិផងដែរ។

ដោយឡែកងាកមកចាប់អារម្មណ៍អំពីរឿងរ៉ាវជីវិតឯជនក្រៅសិល្ប:វិញ កន្លងមក វត្តីសារ៉ាវឌ្ឍី មិនធ្លាប់បង្ហាញឲ្យនណាបានដឹងច្រើននោះទេ ប៉ុន្តែមុននេះនាងបានដាច់ចិត្តទម្លាយយ៉ាងភ្ញាក់ផ្អើលដោយសារភាពស្រាយចម្ងល់មហាជនថាខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតវះកាត់កែសម្រស់ដើមទ្រូងប៉ុន្តែផ្នែកសម្រស់ផ្ទៃមុខ គឺមិនធ្លាប់កែកុននៅឡើយទេ។

បង្ហោះភ្ជាប់វីដេអូរបស់បវរកញ្ញារូបស្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា ចង់ដឹងណាស់មែនឥឡូវផុសមួយទៀតឲ្យដឹងថា បង តី ទៅកែសម្ផស្សមែនអត់? បងតីចេះតែឌឺតែមិនចេះជេរទេ។ ក្នុងនោះកញ្ញា វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថា នាងអត់ដែលលាក់ទេ អត់លាក់តែម្តង មានគេសួរនាងថា ធ្លាប់ធ្វើទ្រូងអត់ នាងអត់ដែលប្រាប់ថានាងអត់បានធ្វើទេ គឺនាងមិនដែលប្រាប់ថាមិនដែលធ្វើទេ។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយទៀតថា ចំណែកផ្ទៃមុខនាងប្រាប់ថា នាងគឺអត់ដែលធ្វើទេទាំងមាត់ ច្រមុះ ចង្កា គឺចំណុចទាំងអស់នេះនាងអត់ដែលធ្វើមែន។ ប៉ុន្តែកុំភ័យពេលចាស់ទៅប្រហែល៥ឆ្នាំទៅមុខទៀត នាងនឹងកែមុខហើយកាត់ភ្នែក។

គួររំលឹកថា កន្លងមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអន្តរជាតិនាពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5ការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូនេស៊ីពិតមែន តែបរវកញ្ញារូបនេះរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់