ជីវិតកម្សាន្ដ
តួឯកល្ខោនល្បីឈ្មោះ លោក អុល សំអាង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់
អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការភ្ញាក់ផ្អើលហើយមានបារម្ភគ្រប់គ្នាបន្ទាប់ពីទទួលដំណឹងថា លោក អុល សំអាង ដែលជាតួឯកល្ខោនបាសាក់ល្បីឈ្មោះត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសារអាការៈចុកខ្លាំង។

តួឯកល្ខោបាសាក់លោក អុល សំអាង ត្រូវបានដឹកចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមួយកន្លែងកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ខណៈពេលនេះកំពុងព្យូរសេរ៉ូម។ តាមរយៈដំណឹងនេះដែរគឺមានមហាជនមួយចំនួនបានផ្ញើសារសួរសុខទុក្ខនិងជូនពរឲ្យលោក អុល សំអាងឆាប់ជាសះស្បើយពីជំងឺផងដែរ។
នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាថ្មីមិនអាចធ្វើការទំនាក់ទំនង ដើម្បីសូមការសួរនាំពីលោកលោក អុល សំអាងបានទេជុំវិញធ្លាក់ខ្លួនឈឺខាងលើនេះ។
ប៉ុន្តែបើតាមការបញ្ជាក់ដោយខ្លីទៅកាន់សំនួរអ្នកគាំទ្រលោកនិយាយថា អត់ទាន់ដឹងលទ្ធផលទេ ខណៈលោកគ្រូពេទ្យកំពុងតាមដាននៅឡើយ៕


អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


