ជីវិតកម្សាន្ដ
លោក Oliva Kong ទទួលបានពាន Best international designer award 2023 នៅវៀតណាម
លោក ម៉ែន សីហា ហៅ Oliva Kong គឺជាអ្នកច្នៃម៉ូដដ៏ល្បីមួយរូបនៅកម្ពុជា។ លោក បានដឹកនាំ Model កុមារកម្ពុជា រួមទាំង Model ផ្សេងៗទៀត សរុប ២៦រូប ទៅបង្ហាញនៅប្រទេសវៀតណាម។

លោក Oliva Kong បានឱ្យដឹងថា លោកតំណាងឱ្យកម្ពុជា ត្រូវបានអ្នករៀបចំកម្មវិធី Fashion ប្រគល់ពានអ្នកឌីហ្សាញឆ្នើម Best International Designer ក្នុងចំណោមប្រទេសចំនួន ១១ផ្សេងទៀត ដោយក្នុងនោះ កម្ពុជា ទទួលបានពានពិសេសជាងគេ។
លោក ម៉ែន សីហា ហៅ Oliva Kong បានលើកឡើងដូច្នេះថា «ខ្ញុំបាទ ពិតជារំភើប សម្រាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូប ដែលព្រហ៊ើនហ៊ាននាំ Model កុមារកម្ពុជា រួមទាំងModel ផ្សេងៗទៀតសរុប២៦រូប មកបង្ហាញនៅលើឆាកអន្តរជាតិ ដែលមានប្រទេសល្បីៗចូលរួមចំនួន១២ប្រទេស និងអ្នកDesigner ចំនួន22រូប»។

លោកបានបន្តដូច្នេះ«ជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តិយស Best international designer award 2023 មួយនេះសម្រាប់ប្រទេសជាតិខ្ញុំ អរគុណកូនៗ និងប្អូនៗ Model ព្រមទាំងក្រុមការងារទាំងអស់ សម្រាប់ការរួមចំណែកជោគជ័យដ៏ត្រចះត្រចង់មួយនេះ»។
ជាមួយគ្នានេះ អ្នកច្នៃម៉ូដ Oliva Kong ក៏បានអរគុណអាណាព្យាបាលកុមារ Models ទាំងអស់ ដែលបានរួមចំណែកគាំទ្រ បេសកកម្មនេះ រហូតទទួលបានជោគជ័យ ជាទីមោទនៈ៕




-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤៣ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


