ជីវិតកម្សាន្ដ
ឯម រៀម ចេញមុខឆ្លើយតបក្រោយរងការប្រមាថពីបុគ្គលម្នាក់
អ្នកច្នៃម៉ូដសម្លៀកបំពាក់លោក ឯម រៀម បានចេញមុខឆ្លើយតបបន្ទាប់ពីត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ធ្វើការរិះគន់ និងប្រមាថកិត្តិយសលើការបង្ហោះរូបភាពដែលថតនៅតំបន់ទេសចរណ៍មួយកន្លែងកាលពីថ្មីៗនេះ។

លោក ឯម រៀមកន្លងមកត្រូវបានទស្សនិកជនកត់សម្គាល់ថា លោកគឺជាអ្នកសិល្បៈផ្នែកគំនូរ និងច្នៃម៉ូដដែលមានភាពលេចធ្លោក្នុងវិស័យសិល្ប: តាមរយ:នៃស្នាដៃច្នៃម៉ូដដ៏ល្អរបស់លោក សម្រាប់តារាប្រុសស្រីល្បីៗជាច្រើនរូប។ ដោយឡែកថ្មីៗនេះ ស្រាប់តែមានការមានការរិះគន់ថា ឯម រៀម បំផ្លាញវប្បធម៌របស់ជាតិ។
បើយោងតាមការបញ្ចេញមតិពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកមួយ បានលើកឡើងដោយប្រើពាក្យសម្តីធ្ងន់ៗប្រមាថលោកថា ជាអ្នកបំភ្លេចបំផ្លាញជាតិ និងសូមឱ្យបារមីប្រាសាទតាមកាច់ថែមទៀត។
ឆ្លើយតបនឹងការរិះគន់ប្រមាថខាងលើនេះ លោកឯម រៀម បានបញ្ជាក់ទៅវិញថា បារមីប្រាសាទតាមកាច់ អ្នកណាដែលចូលចិត្តសរសេរពាក្យញុះញង់ និងជេប្រមាថអ្នកដទៃតែក៏សូមអរគុណដែលបានប្រៀបធៀប ឯម រៀម ទៅនឹងមនុស្សភពផ្កាយព្រោះជាក្តីស្រមៃ។

គួររម្លឹកថាកន្លងមក ឯម រៀម ធ្លាប់រងការរិះគន់យ៉ាងចាស់ដៃជាច្រើនដងមកហើយ និងក៏ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញវិធានការក្តៅព្រមានផងដែរក្រោយបង្ហោះរូបភាពបង្ហាញដងខ្លួនស្ទើរននលគក នៅលើបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


