ជីវិតកម្សាន្ដ
Oliva Kong ច្នៃម៉ូដតាមអប្សរាអង្គរ គ្រងឈុត Fashion ទទួលបានការកោតសរសើរលើឆាកអន្តរជាតិ
លោក ម៉ែន សីហា ហៅ Oliva Kong គឺជាអ្នកច្នៃម៉ូដល្បីមួយរូបនៅកម្ពុជា។ អ្នកច្នៃម៉ូដរូបនេះ បានចេញទៅសម្តែងនៅកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី ស្វីស និងបារាំង កាលពីថ្ងៃទី ២៤ កញ្ញា។

ក្នុងចំណោម ១៦ប្រទេស Oliva Kong តំណាងឱ្យកម្ពុជា ទទួលបានកិត្តិយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិ ធីMilan Fashion Week ដោយទទួលបានការកោតសរសើរ ក្រោយលោកដកស្រង់ម៉ូដសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសម្លៀកកបំពាក់បែបហ្វេសសិន ចូលរួមសម្តែងនៅក្នុងកម្មវិធីនេះ។

លោកបានលើកឡើងដូច្នេះថា« ខ្ញុំបាទ ពិតជារំភើបសម្រាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជា មានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបាននូវការគោរព កោតសរសើរយ៉ាងខ្លាំង ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសម្លៀកបំពាក់បែបហ្វេសសិនច្នៃដោយខ្ញុំបាទផ្ទាល់ មកបង្ហាញនៅលើឆាកអន្តរជាតិដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស ហើយជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តិយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីMilan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ»។

បើតាមលោក Oliva Kong តាមរយៈកម្មវិធីនេះបានបង្ហាញទៅកាន់ពិភពលោកឱ្យបានស្គាល់ពីប្រទេសកម្ពុជា ជាពិសេសទៅលើស្នាដៃកូនខ្មែរ ផ្នែក Designer និង Fashion។
លោក បង្ហាញចំនួន ១៦ឈុត នៅក្នុងកម្មវិធីនេះផងដែរ ដោយរំលេចនូវភាពច្នៃប្រឌិតអំពីស្រ្តីខ្មែរកាលពី ១០០០ឆ្នាំមុន ផ្សារភ្ជាប់ជាមួយបច្ចុប្បន្ននេះ ដើម្បីឆ្លុះបញ្ចាំងពីសម័យកាលមួយទៅសម័យកាលមួយទៀត។
សូមបញ្ជាក់ថា លោក Oliva Kong ទើបតែទទួលបានពានរង្វាន់ Best international designer award 2023 ពីកម្មវិធី Fashion នៅប្រទេសវៀតណាម នាពេលថ្មីៗនេះផងដែរ៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ