Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដពេជ្រ MPC 2023 លី មួយលាង ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ

បានផុស

នៅ

បន្ទាប់​ពី​​បាន​ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​ជម្រុះជា​ច្រើន​យ៉ាង​ស្វិតស្វាញ​នា​​ពេល​កន្លងមក ​ទី​បំផុត​ លី មួយ​លាង បាន​ក្លាយ​ម្ចាស់​មកុដ​ពេជ្រ​ដ៏​មានតម្លៃ​នៅ​ក្នុង​កម្ម​វិធី​ប្រកួត Miss Teen International​ Cambodia2023 ហើយ​បច្ចុប្បន្ន នាងកំពុង​ត្រៀម​ខ្លួន​ទៅ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា​ លី មួយ​លាង ត្រូវ​បាន​ទស្សនិកជន​កត់​សម្គាល់​ឃើញ​ថា នាង​ពិត​ជា​មាន​ភាព​លេចធ្លោ​ខ្លាំង​ទាំង​រូប​សម្ផស្ស និង​ចំណេះ​ដឹង​ដែល​សម​នឹង​ដណ្ដើម​បាន​មកុដ Miss Teen International Cambodia 2023 ឆ្នាំនេះ។

ទន្ទឹម​នេះ​ ប្រភព​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពេល​​ក្លាយ​ជា​ម្ចាស់​មកុដ ​កញ្ញា លី មួយ​លាង នឹង​ត្រៀម​ខ្លួន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​នៅ​លើ​ឆាក​អន្តរជាតិ Miss Teen International 2023 ​នៅ​ប្រទេស​ឥណ្ឌា​នៅ​ពេល​ខាង​មុខ​។ ហើយ​ក៏​មាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​ចូលរួម​អបអរ និង​ជូនពរ​នាង​ឱ្យ​ជោគជ័យ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

គួរ​បញ្ជាក់​ថា លី មួយលាង បាន​ក្លាយជាម្ចាស់កមុដពេជ្រដ៏មានតម្លៃ MPC 2023 នៅ​ក្នុង​ការ​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​បវរកញ្ញា Miss Teen International 2023 កាល​ពី​រាត្រី​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​មក​នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម