ជីវិតកម្សាន្ដ
ស្អាតប្លែក ! រចនា រ៉ាវាឌី ពេលគ្រងឈុតបែបនេះធ្វើឲ្យមហាជនស្ទើរមើលមិនស្គាល់
ភ្នំពេញ ៖ បង្ហាញខ្លួននៅក្នុងពិធីមង្គលការរបស់មិត្ត ភក្តិកាលពីថ្មីៗនេះតារាសម្តែងវ័ងក្មេងមានមន្តស្នេហ៍កញ្ញា រចនា រ៉ាវាឌី បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងជាមួយការលេងនូវឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតដែលអ្នកគាំទ្រភាគច្រើនមើលសឹងមិនស្គាល់ថា ជារូបនាងឡើយ។

ដោយឡែកបើចាប់អារម្មណ៍មកមើលលើរូបថត១ សម្លឹកដែលបង្ហាញនូវភាពទាក់ទាញកាន់តែខ្លាំង និងត្រូវទទួលបានការសរសើរទៀតនោះ គឺខណៈ ដែល រ៉ាវាឌី បានឈរបង្អួតសម្រស់ថតជាមួយនារីដែលជាមិត្តភក្តិស្រស់ស្អាត២នាក់ផ្សេងទៀតអមដោយសម្លៀកបំពាក់ចម្រុះពណ៌ប្លែកៗពីគ្នាបង្ហាញឲ្យឃើញនូវភាពសិចស៊ីស្រស់ស្អាតផងដែរ។

តាមរយៈរូបភាពភាពនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុក។ មិនតែប៉ុណ្ណោះក៏មានការលើកឡើងថា ចំពោះរូបថត១សន្លឹកដែលថតគ្នា៣នាក់នោះពិតជាមានសម្រស់ស្អាតមិនចាញ់គ្នាឡើយ។

សូមបញ្ជាក់ដែរថា រចនា រ៉ាវាឌី ក្រោយហក់ចូលក្នុងវិស័យសិល្បៈនៃផ្នែកសម្តែងមិនបានប៉ុន្មានឆ្នាំផងនាងក៏ទទួលបានការគាំទ្រនិងសាងកេរ្តិ៍ឈ្មោះច្រើនគួរ សមលើអាជីពមួយនេះ។ ជាការពិតណាស់បច្ចុប្បន្ន រ៉ាវាឌី ក៏កាន់តែលេចធ្លោខ្លាំងថែមទៀត ដោយភាគច្រើននៃសាច់រឿងដែលនាងបានសម្តែងសុទ្ធសឹងតែតួកម្សត់ទឹកភ្នែកនិងក្តោបបានតំណែងតួឯកជាដើម៕
ដោយ ៖ ចាន់រ៉ា



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


