ជីវិតកម្សាន្ដ
រតនៈ ពិសី ប្រកាសជូន ១ ពាន់ដុល្លារ ចំពោះអ្នកផ្ដល់ទីកន្លែងលាក់ខ្លួនបុគ្គលម្នាក់
តារាចម្រៀងវ័យក្មេងសម្បូរសាច់ដើមទ្រូង កញ្ញា រតនៈ ពិសី ដោយអស់ភាពអត់ធ្មត់ បានប្រកាសតាមរកទីកន្លែងរស់នៅរបស់បុគ្គលម្នាក់ ដែលជំពាក់លុយជាង ៥ ម៉ឺនដុល្លារ ខណៈនាងបញ្ជាក់ថា នឹងជូន ១ ពាន់ដុល្លារ ដល់អ្នកផ្ដល់ទីកន្លែងលាក់ខ្លួនបុគ្គលរូបនេះ។

ប្រាកដណាស់ដូចដែលមហាជន និងអ្នកគាំទ្រ បានដឹងហើយថា ដោយសារតែអស់ភាពអត់ធ្មត់ តារាចម្រៀងស្រីស្អាត រតនៈ ពិសី កាលពីថ្មីៗ កន្លងមកនេះ បានចាប់ផ្ដើមទម្លាយមុខកូនបំណុលរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានទាំងអ្នកសិល្បៈទៀតផង។

តួយ៉ាង កញ្ញា រតនៈ ពិសី បានប្រកាសមុននេះថា «ដីកាចេញចាប់ខ្លួនហើយ ចង់រត់ពួនដល់ណាក៏មិនរួចខ្លួនដែរ ចង់គេចមួយជីវិតមែន? ចូលមកសងលុយខ្ញុំ ខ្ញុំត្រូវសងគេដែរ បើអ្នកណារកឃើញជននេះ ខ្ញុំជូនសគុណ ១០០០ ដុល្លារ (លុយ ៥៣០០០) នៅច្រើននាក់ទៀត ចាំដីកាតុលាការខ្ញុំត្រូវការយុត្តិធម៌តាមផ្លូវច្បាប់»។

ពាក់ព័ន្ធនឹងរឿងបំណុលរាប់សិបម៉ឺនដុល្លារដែលត្រូវគេជំពាក់នេះដែរ តារាស្រី រតនៈ ពិសី បានចាត់ទុកថា ខ្លួនជាជនរងគ្រោះ ព្រោះត្រូវប្រឈមមុខចេញសងជំនួសគេ(សងជំនួសកូនបំណុល)។ រតនៈ ពិសី កន្លងមក នាងតែងបង្ហើបពីបញ្ហាជួបរឿងពិបាកចិត្តព្រោះកូនតុងទីនបោកលើសេចក្ដីទុកចិត្ត ដោយគេជំពាក់លុយរាប់សិបម៉ឺនដុល្លារមិនព្រមសង។ ម្យ៉ាងទៀតជារឿយៗ នាងបានព្រមានប្រើវិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយចំពោះបុគ្គលទាំងនោះ។

ថ្វីត្បិតបញ្ហាបំណុលទាំងនេះកំពុងប្រឈម និងក្លាយជាបន្ទុកសម្រាប់នាងក្នុងការចេញសងជំនួសកូនបំណុលមួយចំនួនយ៉ាងនេះក្ដី ប៉ុន្តែ រតនៈ ពិសី កាលថ្មីៗមុននេះ ក៏បានប្រកាសពីការពង្រឹងស្មារតីរឹងមាំដោះស្រាយរាល់គ្រប់បញ្ហាដែលបាននិងកំពុងប្រឈមកើតឡើងចំពោះមុខដោយភាពក្លាហាន និងមានទំនួលខុសត្រូវខ្ពស់បំផុត៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


