Connect with us

ជីវិតកម្សាន្ដ

G-Devith ចង់​វិល​រក​អាជីព​ចាស់​វិញ​ខណៈរៀមច្បង​២​រូប​ប្រជែង​ទីផ្សាររ៉េប​

បានផុស

នៅ

តារាចម្រៀង​រ៉េ​ប​និង​ត្រូវជា​សិស្ស​ប្អូន​រួម​អាជីព​សិល្បៈលោក ងួន ចាន់​ដេវីត ឬ G-Devith បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ជាថ្មី​ក្រោយពេល​ដែល​ប្រកាស​ចង់​វិល​ទៅរក​អាជីព​ចាស់​ដូចដើម​វិញ​។​

ការប្រកាស​របស់​តារាចម្រៀង G-Devith នេះ​បានធ្វើ​មហាជន​កើតជា​ចម្ងល់​គ្រប់គ្នា​ខណៈសុខៗ​ស្រាប់​តែ​តារា​វ័យក្មេង​រូបនេះ​បែរជា​ចង់​វិល​ទៅរក​អាជីព​ចាស់​ក្រោយពេល​ល្បីឈ្មោះ​នៅ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ​មក​នោះ​។​ ប៉ុន្តែ​ ខ្លះទៀត​ក៏​យល់ឃើញថា​ការលើកឡើង​នេះ​ប្រហែល​លោក​គ្រាន់តែ​និយាយ​លេង​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក G-Devith បាន​និយាយ​ភ្ជាប់​នឹង​សំណេរ​ខ្លី​ថា​ ហួសសម័យ + GANG GANG = ខ្ញុំ​បក​ទៅរកស៊ី​បញ្ចូល​ភ្លេង​ទូរស័ព្ទ​វិញ​។​តារា​រ៉េ​ប G-Devith គេ​នៅចាំ​ថា​ មុន​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​គឺ​លោក​ជា​អ្នក​បញ្ចូល​ភ្លេង​ទូរស័ព្ទ​យ៉ាង​សាមញ្ញ​ម្នាក់ តែដោយសារ​មានឱកាស​ទើប​ក្លាយជា​អ្នកចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ​។​

សូមបញ្ជាក់ថា​ ការលើកឡើង​របស់​G-Devith​នេះ​បានធ្វើ​ក្រោយពេល​រៀមច្បង​ព្រាប សុវត្ថិ ​ចេញ​បទ GANG GANG​ដែល​និពន្ធ​បទ​ភ្លេង​និង​ទំនុក​ច្រៀង​ដោយ​កូនប្រុស​លោក​គឺ​សុវត្ថិ សិរីវុឌ្ឍ ខណៈលោក ខេមរៈ សិរីមន្ត ចេញ​បទ ហួសសម័យ ដែលជា​ទឹកដៃ​និពន្ធ​របស់លោក ខេមរៈ ភា​រុន​ ត្រូវជា​បង​ប្រុស​បង្កើត​លោក​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម