Connect with us

ជីវិតកម្សាន្ដ

David Beckham គិត​ថាខ្លួនឯងចាស់ហើយ ដោយសារឈឺរាងកាយជាប្រចាំ

បានផុស

នៅ

David Beckham អតីតកីឡាករបាល់ទាត់វ័យ ៤៨ ឆ្នាំ គិតថាខ្លួនឯងចាស់ហើយ ដោយសាររាងកាយឈឺជាប្រចាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទាត់បាល់អស់រយៈពេល ២០ ឆ្នាំ លោក Beckham បានសម្រេចចិត្តឈប់ប្រកួតតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ។

បច្ចុប្បន្នគាត់ជាសហម្ចាស់ក្លឹប Inter Miami ដែលមានកូន ៤ នាក់ជាមួយអ្នកស្រី Victoria Beckham ។

រៀងរាល់ព្រឹក Beckham តែងតែមានបញ្ហាឈឺខ្នង ឈឺចង្កេះ និងជើងជាដើម ។ យ៉ាងណាមិញ គាត់មិនភ្លេចរំលឹកអ្នកស្រី Victoria ពីការចាស់នោះទេ រហូតដល់អ្នកស្រីហាមមិនឲ្យគាត់និយាយរឿងចាស់ទៀតផង ។

Beckham បន្ថែមទៀតថា ដើម្បីសុខភាព ខ្លួននិងភរិយាមិនដែលខកខានធ្វើលំហាត់ប្រាណរាល់ព្រឹកឡើយ ។ អ្នកទាំងពីរចូលចិត្តលើកដុំដែកជាជាងរត់ ព្រោះវាធ្វើឲ្យពួកគេស្រួលខ្លួនខណៈពេលនេះវ័យកាន់តែចាស់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ asianone

ចុចអាន៖ រស់នៅជាង ២៤ ឆ្នាំ David Beckham មិនដែលឃើញចិញ្ចើមធម្មជាតិរបស់ភរិយាសូម្បីតែម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម