ជីវិតកម្សាន្ដ
រស់នៅជាង ២៤ ឆ្នាំ David Beckham មិនដែលឃើញចិញ្ចើមធម្មជាតិរបស់ភរិយាសូម្បីតែម្ដង
ទោះបីជាមានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលជាងពីរទស្សវត្សមកហើយក៏ដោយ ប៉ុន្តែ Victoria Beckham នៅតែខ្មាស់អៀនក្នុងការបង្ហាញមុខមាត់ពីធម្មជាតិទៅកាន់ស្វាមីរបស់នាង។

នៅក្នុងវីដេអូដ៏កម្រមួយនៅលើ Instagram អ្នកច្នៃម៉ូដ Victoria Beckham បាននិយាយថា “នេះជាលើកទីមួយហើយដែលខ្ញុំឲ្យអ្នកផ្សេងមើលឃើញចិញ្ចើមធម្មជាតិរបស់ខ្ញុំ។ សូម្បីតែប្ដីខ្ញុំ ក៏មិនដែលឃើញខ្ញុំគ្មានចិញ្ចើមដែរ”។
ទោះយ៉ាងណាក៏ដោយ កាលពីទសវត្សរ៍ទី ៩០ ចិញ្ចើមស្តើងគឺជានិន្នាការដ៏ធំមួយ វាមិនមែនជារឿងចម្លែកទេដែលតារាកំពូលស្រីរូបនេះ ក៏បានចូលរួមនិន្នាការនេះយ៉ាងឆាប់រហ័សផងដែរ។ ហើយដើម្បីទទួលបានរូបរាងដែលចង់បាន Victoria ត្រូវបានបង្ខំឲ្យដកចិញ្ចើមរបស់នាងជាទៀងទាត់ រហូតនាងបញ្ចាក់ទៀតថា ប៉ុន្មានឆ្នាំមកនេះ រោមចិញ្ចើមរបស់នាងត្រូវបានដកចេញយ៉ាងច្រើន ប្រសិនបើមនុស្សជាច្រើនឃើញវាស្ថិតក្នុងសភាពធម្មជាតិ នោះនឹងភ័យខ្លាចមិនខានទេ។
ពេលតុបតែងមុខ Victoria បានសារភាពថា “ខ្ញុំចង់បង្ហាញអ្នកថា ចិញ្ចើមខ្ញុំតិចខ្លាំង មានរោមជ្រុះច្រើនប៉ុណ្ណា។ ពេលនេះចិញ្ចើមរបស់ខ្ញុំមិនមានអ្វីទេ ដូច្នេះខ្ញុំត្រូវតែប្រុងប្រយ័ត្ន”។
ថ្វីត្បិតតែមានការចាប់អារម្មណ៍លើចិញ្ចើមរបស់នាងយ៉ាងខ្លាំងក៏ដោយ Victoria នៅតែពេញចិត្តនឹងរូបរាងបច្ចុប្បន្នរបស់នាង។ នាងរៀនពីរបៀបផាត់មុខឲ្យសក្ដិសមនឹងអាយុ ៤៩ឆ្នាំ ចូលចិត្តរូបរាងចាស់ទុំនាពេលបច្ចុប្បន្ន ហើយមានអារម្មណ៍ថាជីវិតផ្ទាល់ខ្លួន និងអាជីពរបស់នាងពិតជាបំពេញបានខ្លាំងណាស់។ Victoria ចូលចិត្តដំណើរការនៃភាពចាស់ ហើយមិនចង់ត្រលប់ទៅអាយុ ២៥ឆ្នាំនោះទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Hailey Bieber ស្នើឱ្យអ្នកគាំទ្រឈប់រិះគន់ Selena Gomez
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


