ជីវិតកម្សាន្ដ
អ្នកនិពន្ធ ងិន ម៉ានីយ៉ា រម្លឹកស្នាដៃចម្រៀងចាស់ៗ នឹកថៅកែព្រះវិហារ
អ្នកស្រី ងិន ម៉ានីយ៉ា កវីជើងចាស់ដែលបានសាង ស្នាដៃនិពន្ធបទចម្រៀងជាច្រើនសម្រាប់តារា ចម្រៀងប្រុស- ស្រីរបស់ខ្មែរទទួលបានភាពល្បីល្បាញ។ ស្នាដៃបទចម្រៀងជាច្រើនបទរបស់អ្នកស្រី ងិន ម៉ានីយ៉ា កន្លងមកទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។

ចំពោះស្នាដៃនៃបទចម្រៀង ជាទឹកដៃនិពន្ធរបស់កវីជើងចាស់រូបនេះ ក៏ឃើញតារាចម្រៀងប្រុសស្រីល្បីៗចាស់វស្សានៅហង្សមាសធ្លាប់ច្រៀងដែលរួមមានដូចជា បទ«មយូរ៉ាទឹកកក» បទ«បន់ទេពច្យុត» បទ «១ ០០០ ឆ្នាំទៀតក៏នៅចាំអូន» បទ«ទីក្រុងគ្មានមេឃ» បទ «អូ!អូ! យេ!យេ!» បទ«ពាក្យពេជ្រ» និង បទ«ស្ម័គ្រជូតទឹកភ្នែក» ជាដើម។
ដោយឡែកមុននេះ ស្រាប់តែអ្នកស្រី ងិន ម៉ានីយ៉ា បានចេញមករម្លឹកស្នាដៃបទចម្រៀងរបស់ខ្លួនកាលពីដើមដោយភ្ជាប់ជាមួយថាស់ស៊ីដីជាមួយខ្លឹមថា «ពេលវេលាកន្លងហួស ឃើញត្រឹមឈ្មោះក៏អស់ចិត្ត គ្មានអ្នក ណានឹក អាណិត សល់ជីវិតអួតលោកិយ។ អ្នកមានបុណ្យទើបមើលឃើញឈ្មោះខ្ញុំ (នឹក ថៅកែ ព្រះវិហារណាស់មិនដែលឃើញគាត់ប្រហែល ២០ឆ្នាំហើយ)»។


គេចាំបានថាកាលពីថ្មីៗកន្លងទៅកវីជើងចាស់ អ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញទស្សនៈតាមរយៈសារផ្តាំទៅ កាន់កំពូលតារាចម្រៀងល្បីៗមួយចំនួនកុំភ្លេចឈ្មោះអ្នកដែលធ្លាប់និពន្ធទំនុកច្រៀងល្អៗឲ្យអ្នកបានល្បីដូចសព្វថ្ងៃនេះ។ ខណៈអ្នកស្រីក៏ធ្លាប់ជាអ្នកនិពន្ធឆ្នើមមួយរូបផងដែរនាពេលកន្លងមក។
កវីជើងចាស់រូបនេះបញ្ជាក់ថា “មិនមែនទាមទារគុណ ស្រ័យអ្វីទេ គ្រាន់តែតូចចិត្តថាហេតុអ្វីសង្គមខ្មែរយើង មិនព្រមផ្ដល់តម្លៃកិត្តិយស និងលើកតម្កើង អ្នកនិពន្ធសោះអញ្ចឹង ? រៀនកតញ្ញូខ្លះទៅទើបល្អ កុំចាំដល់ពេល ខ្ញុំស្លាប់រលត់វិញ្ញាណបាត់ទៅទើបចេញមកថ្លែងអំណរផ្ដល់តម្លៃ និងកិត្តិយសអ្វីនោះទេ ព្រោះខ្ញុំលែងដឹង ស្ដាប់លែងឮហើយ“៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣