Connect with us

ជីវិតកម្សាន្ដ

ជួប​ទុក្ខ​ផ្ទួនៗ អតីតអ្នកបញ្ចូល​សំឡេង​តួឯករឿង “ទិនហ្វី” មាន​ជំងឺប្រចាំកាយ ​​ថែម​ចៅ​​កើត​​មហារីក​គ្រាប់​ឈាម

បានផុស

នៅ

នឹកឃើញដល់តួសម្តែងបែប​កំប្លុកកំប្លែងល្បី ឈ្មោះក្នុងខ្សែភាពយន្តរឿងហុងកុង ទិនហ្វី មហាជនច្បាស់ជាស្គាល់គ្រប់គ្នាមិន​ខាន។ ចំណែកអ្នកដែលប្រើសំឡេង​បញ្ចូលកាន់តែមានរស់ជាតិស៊ីសង្វាក់ទៅនឹងសាច់រឿងនោះប្រហែលជាមានទស្សនិកជន​​ខ្លះបានស្គាល់ និងខ្លះទៀតមិនទាន់ស្គាល់នៅឡើយទេ។

ប្រាកដណាស់លោក ជា ចាន់ប៉ូ គឺជាអតីតអ្នកបញ្ចូលសំឡេង​ល្បីឈ្មោះនៅក្នុងរឿង “ទិនហ្វី” នៅក្នុង​ខ្សែភាពយន្ត​ចិន​ហុងកុង​​ដ៏ល្បីពី​ទតវត្សន៍​ឆ្នាំ ៩០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនិកជន​ដែលបានធ្លាប់ទស្សនាខ្សែភាពយន្ត​​រឿងដែលលោក ជា​ ចាន់ប៉ូ​ បញ្ចូលសំឡេង​បាន​សេីចសប្បាយ​រីករាយ​រំលាយអស់ទុក្ខ​កង្វល់​តាមរយ:ទេពកោសល្យ​នៃទឹកដមសំឡេង និងចងចាំសំឡេង​របស់​គាត់នៅពេលមានទុក្ខសោកនឹកដល់​ឈ្មោះទិនហ្វី​ គឺនឹកដល់សម្លេង​លោក ជា​ ចាន់ប៉ូ​។

បើ​តាមការផ្សព្វផ្សាយពី​ក្រុមព្រះសូរិយា បានលើកពី​ខ្សែ​​ជីវិត​ពិតនៃអ្នកប្រកបមុខរបបលេីវិថីសិល្បៈ​​ទី ៧​ លោក​ ជា​ ចាន់ប៉ូ​ ដែល​បានចាប់​អាជីពជាអ្នកបញ្ចូលសម្លេង​ដាក់ក្នុងភាពយន្តបរទេស​មានដូចជា, ចិន​ អាមេរិចកាំង​ ថៃ ​កូរ៉េ​ ក្រោយថ្ងៃ​ជ័យជម្នះ​ ៧ មករា​ ឆ្នាំ១៩៧៩​ ដែល​សំឡេង​​របស់​គាត់បញ្ចូល​បាន​ធ្វេី​ឲ្យ​ទស្សនិកជន​បានស្គាល់យ៉ាងច្បាស់​ក្នុង​​ខ្សែភាពយន្ត​ហុងកុង​គឺលោក​​ទិនហ្វី​។

លោក​ ជា​ ចាន់ប៉ូ​ បញ្ចប់អាជីព​ជាអ្នកបញ្ចូលសំឡេង​​ ដោយសារតែ​លោក​មានជំងឺប្រចាំកាយ​មិនអាចព្យាបាល​បាន​ហេីយត្រូវការចំណាយយ៉ាងច្រេីន​ក្នុងការទិញថ្នាំពេទ្យ​ ដេីម្បីអាចបន្តជីវិតបានទៅមុខទៀត​។ ភារកិច្ច​រ៉ាប់រង​បន្ទុក​គ្រួសារធ្លាក់លេី​ភរិយារបស់លោកទាំងស្រុង ដែល​បានឆ្លៀតទៅធ្វេីការងារនៅភោជនីយដ្ឋានដេីម្បីបានប្រាក់ខ្លះ​យកមកទប់ការចំណាយថ្លៃថ្នាំពេទ្យ​ ការហូបចុក​ដោយទុក​ឲ្យ​លោកនៅផ្ទះ​ជាមួយចៅប្រុសម្នាក់​ជាអ្នកមេីលថែរក្សាលោកជំនួស​ភរិយា​និងកូនៗ​។

ប៉ុន្តែ​អកុសល​ក្រៅពីលោកមានជំងឺប្រចាំកាយ ​ស្រាប់តែថ្មីៗ​ចៅប្រុស​ដែលតែងតែនៅតាមមេីលថែ​បាយទឹក​ព្រឹកល្ងាច ដែល​មាន​អាយុត្រឹមតែ ១១ ឆ្នាំ​​ កើត​ជំងឺមហារីកគ្រាប់ឈាមក្រហម​បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី២។

​សម្តីដែលកាន់តែឆួលអារម្មណ៍ដោយសោកសង្រេង​បំផុត​ លោក ជា​ ចាន់ប៉ូ ពោលថា​ បេីសិនជាយមរាជ​ត្រូវការជីវិត​លោកព្រមប្រគល់ជូនសូមកុំយកជីវិតចៅប្រុសរបស់គាត់។

ក្រុមព្រះសូរិយា ក៏​បាន​បង្ហាញ​ពី​លេខទូរសព្ទរបស់គាត់​ ដើម្បី​ប្រិយមិត្ត​អាច​ចូលរួម​ផ្តល់ជំនួយ​សម្រាប់​ផ្តល់​ដល់​អតីត​អ្នកបញ្ចូល​សំឡេង​ដ៏ល្បីឈ្មោះមួយ​នេះ​តាមរ​យៈ​លេខ ០១២ ៦៦៤ ៤៦៧

អត្ថបទ៖ ចានរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម