ជីវិតកម្សាន្ដ
Hwa Sa រួចទោសចោទប្រកាន់ ក្រោយបញ្ចេញសកម្មភាពអាសអាភាសកំឡុងពេលសម្តែង
Hwa Sa សមាជិកក្រុម MAMAMOO ដែលត្រូវបានចោទប្រកាន់ពីបទបង្កកាយវិការអាសអាភាសក្នុងអំឡុងពេលសម្តែង ត្រូវបានជម្រះពីការចោទប្រកាន់របស់នាងហើយនាពេលនេះ។
កាលពីថ្ងៃទី ៣១ ខែតុលា ការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូលភាគខាងកើត បានពិនិត្យលទ្ធផលស៊ើបអង្កេតដែលសន្និដ្ឋានថា ប៉ូលិសបានសម្រេចចិត្តមិនកាត់ទោស Hwa Sa ពីបទចោទប្រកាន់អាសអាភាស ក្នុងអំឡុងពេលសម្តែងឡើយ។
កាលពីខែឧសភា Hwa Sa បានសម្តែងបទចម្រៀងទោលរបស់នាងមានចំណងជើងថា “Don’t” នៅមហោស្រពរបស់ Sungkyunkwan University អំឡុងពេលថតរឿង “Dance Singer Travel Group” របស់ tvN ។ ក្នុងអំឡុងពេលនៃការសម្តែងនេះ សកម្មភាពរបស់នាងបានបង្កើតភាពចម្រូងចម្រាស ខណៈដែលនាងពាក់ព័ន្ធនឹងការលិតម្រាមដៃ និងយកអណ្តាតអូសចុះក្រោមកៀករាងកាយរបស់នាងយ៉ាងគឃ្លើន។
ក្រោយមក សមាគមសិទ្ធិមនុស្សរបស់មាតាបិតាសិស្សបានដាក់ពាក្យប្តឹង Hwa Sa ពីបទបង្កកាយវិការអាសអាភាសអំឡុងពេលសម្តែងរបស់នាង។
បន្ទាប់ពីមានពាក្យបណ្តឹង Hwa Sa ក្នុងតួនាទីជាជនជាប់ចោទ បានសហការជាមួយប៉ូលិសក្នុងការស៊ើបអង្កេត ដោយផ្តល់ព័ត៌មានអំពីចេតនា និងបរិបទនៃការអនុវត្តរបស់នាង។ នៅថ្ងៃទី ២៦ ខែមុនប៉ូលិសបានកំណត់ថាវាពិបាកក្នុងការទទួលស្គាល់ចេតនាឧក្រិដ្ឋកម្មណាមួយហើយសម្រេចចិត្តមិនកាត់ទោស Hwa Sa ដោយជម្រះការចោទប្រកាន់របស់នាងតែម្ដង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YG បញ្ចាក់សារថ្មីថា គ្រោងបន្តកុងត្រាជាមួយក្រុម Blackpink
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


