ជីវិតកម្សាន្ដ
YG បញ្ចាក់សារថ្មីថា គ្រោងបន្តកុងត្រាជាមួយក្រុម Blackpink
នៅទីបំផុតផលិតកម្ម YG Entertainment បានចេញមុខបញ្ចាក់សារជាថ្មីថាខ្លួនគ្រោងនឹងពិភាក្សាជាមួយសមាជិកក្រុម Blackpink រឿងបន្តកុងត្រា។ ប៉ុន្តែមិនបានបញ្ជាក់ថា តើសេចក្តីថ្លែងការណ៍ផ្លូវការនឹងចេញមុនពេលការចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសនោះទេ។

យ៉ាងណាក៏ដោយ សម្រាប់បញ្ហាបន្តកុងត្រារបស់ក្រុមចម្រៀងស្រីទាំង ៤ BLACKPINK ជាមួយ YG កន្លងមកមានព័ត៌មានថាមានតែ Rosé ប៉ុណ្ណោះដែលបានបន្តកុងត្រាជាមួយនឹងផលិតកម្មដើម។ ទន្ទឹមនឹងនេះ សមាជិកមិត្តរួមគ្នា៣នាក់ទៀតគឺ Jennie, Jisoo និង Lisa កំពុងស្ថិតក្នុងដំណើរការចរចា។ ដែលត្រូវបានរំពឹងទុកថា អ្នកទាំងបីប្រហែលជាមិនបន្តកិច្ចសន្យាជាមួយស្លាកដើមរបស់ពួកគេទេ ហើយនឹងចាកចេញដើម្បីបន្តកិច្ចសន្យាជាមួយស្លាកថ្មី។ ប៉ុន្តែនៅតែរក្សាឋានៈក្រុមដូចសព្វដង ពួកគេអាចត្រឡប់ទៅធ្វើការជាមួយគ្នាយ៉ាងហោចណាស់ ៦ ខែក្នុងមួយឆ្នាំ។
សូម្បីតែក្រុមរបស់ Lisa ក៏មានពាក្យចចាមអារ៉ាមបន្ថែមដែរ។ នាងអាចនឹងស្ថិតក្នុងការចរចាដើម្បីចុះហត្ថលេខាជាមួយស្លាកសញ្ញាអាមេរិកដ៏សំខាន់មួយនៅពេលនេះ។ នេះបើយោងតាមរបាយការណ៍ពិសេសរបស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ SETN ដែលបានចេញមកថ្មីៗនេះ។ របាយការណ៍បានបញ្ជាក់ថា តម្លៃចុះកុងត្រារបស់ Lisa ជាមួយនឹងស្លាកសញ្ញានេះមានតម្លៃដល់ទៅ ៣៧,៧ លានដុល្លារអាមេរិក។
នោះមិនត្រឹមតែរួមបញ្ចូលការចុះកិច្ចសន្យាដើម្បីធ្វើការលើតន្ត្រីជាសិល្បករម្នាក់នោះទេ។ ប៉ុន្តែវាគ្របដណ្តប់លើការផ្សព្វផ្សាយ និងអាជីវកម្មផ្សេងៗ។
យ៉ាងណាមិញ YG Entertainment នៅតែបញ្ជាក់ពីសេចក្តីថ្លែងការណ៍ដើម ដោយមិនទាន់បញ្ជាក់ពីពាក្យចចាមអារ៉ាមណាមួយនៅឡើយទេ។ ប៉ុន្តែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣ YG បានបង្ហាញរឿងថា “របាយការណ៍ត្រីមាសទី ៣ ថាយើងនឹងប្រកាសជាផ្លូវការអំពីជំហររបស់យើង ថាតើត្រូវបន្តកិច្ចសន្យាជាមួយ BLACKPINK ឬអត់”?
ទោះយ៉ាងណា មានការរំពឹងទុកថារបាយការណ៍នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ១៤ ខែវិច្ឆិកា លុះត្រាតែមានការប្រកាសជាផ្លូវការ ហើយមានតែរបាយការណ៍ប្រចាំត្រីមាសប៉ុណ្ណោះដែលអាចបញ្ជាក់រឿងនេះបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Pancake បញ្ចេញសម្រស់ក្នុងឈុតអាពាហ៍ពិពាហ៍ លើទឹកដីកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


