ជីវិតកម្សាន្ដ
អាជ្ញាធរអប្សរាបំភ្លឺករណីស្ត្រីម្នាក់ថតវីដេអូនៅប្រាសាទអង្គរវត្តនាំឱ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌកម្ពុជា
ថ្មីៗនេះមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គហ្វេសប៊ុកនៅកម្ពុជាបានផ្ទុះប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងបន្ទាប់ពីឃើញការចែករំលែកនូវវីដេអូមួយបង្ហាញពីសកម្មភាពរបស់ស្រ្តីបរទេសម្នាក់ដែលគឃ្លើនហ៊ានថតស្លៀកពាក់បែកថៃ និងយកទង់ជាតិថៃ ស្តេចថៃដាក់លើប្រាសាទអង្គរវត្តរបស់ខ្មែរ។

បន្ទាប់មានប្រតិកម្មពីសំណាក់ពលរដ្ឋខ្មែរជាច្រើន កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីបំភ្លឺដែលមានខ្លឹមសាថា អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្តអមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូននូវករណីនេះដូចខាងក្រោម៖
១- កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិតជាមួយនឹងសម្ភារៈមួយចំនួន ។បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារទេសចរណ៍ក៏បានតាមពិនិត្យនិងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀតដែលមា នលក្ខណៈមិនសមស្រប។ជាយថាហេតុសមាជិកនៅ ក្នុងក្រុមនោះដែលបានប្រើប្រាស់ទូរសព្ទដៃជាឧបករ ណ៍ថតអាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូប ភាពមួយចំនួនទាំងក្នុងនិងក្រៅប្រាសាទយកមកកា ត់តបញ្ចូលគ្នាទាំងសម្លេងនិងរូបភាពផ្សេងៗដើម្បីផ្ស ព្វផ្សាយក្នុងគោលបំណងមិនល្អ។

២- ដោយសកម្មភាពជាវីដេអូឃ្លីបនោះមានលក្ខណ: ញុះញង់ក្នុងសង្គមអាជ្ញាធរជាតិអប្សរាបានស្នើសុំ ក្រុ មហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់សាធារណជនទាំ ងអស់សូមមេត្តាកុំចូលរួមចែករំលែកបន្តពី ព្រោះជាការគាំទ្រនូវការញុះញង់ដល់សកម្មភាពអវិជ្ជមានទាំ ងនោះ។ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរាសូមអភ័យ ទោសចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើ ងជាយថាហេតុហើយប្តេជ្ញានឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែ មទៀត។

៣- អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណដ៏ស្មោះ ស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិទាំងអ ស់ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជ មាននានាដែលកើតមានឡើងក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


