Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត Fast & Furious9 ត្រូវពិន័យប្រាក់រាប់លានដុល្លារ ក្រោយតួសម្ដែងរបួសធ្ងន់

បានផុស

នៅ

យោងតាមប្រភពពី deadline បានឲ្យដឹងថាផលិតករនៃខ្សែភាពយន្ត Fast & Furious9 ត្រូវបានពិន័យជាទឹកប្រាក់ចំនួន១លានដុល្លារ ដោយតុលាការចក្រភពអង់គ្លេស​ ក្នុងពេលដែលលោកធ្វើ​ឲ្យបុរស​​ម្នាក់​រង​របួស​ធ្ងន់​ពេល​កំពុង​ថត​ភាពយន្ត។

តាមការពិតហេតុការណ៍នេះបានកើតឡើងតាំងពីខែកក្កដា ឆ្នាំ ២០១៩ ខណៈពេលដែលកំពុងថតឈុតឆាកប្រយុទ្ធគ្នានៅក្នុងរោងចក្រដែលគេបោះបង់ចោលមួយក្នុងចក្រភពអង់គ្លេស។ អ្នករងគ្រោះឈ្មោះ Joe Watts ដែលរងរបួសបានធ្លាក់ពីទីខ្ពស់ ៨ ម៉ែត្របុកក្បាលនឹងបេតុង ដែលបណ្តាលឲ្យមានការបាក់ឆ្អឹងលលាដ៍ក្បាល និងការខូចខាតខួរក្បាលធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ​កំហុស​របស់​ក្រុម​សម្របសម្រួល​ស្តុប​។ ក្រុមការងារបានបរាជ័យក្នុងការត្រួតពិនិត្យខ្សែស្លែងដែលកាន់ Watts នៅនឹងកន្លែងមុនពេលចាប់ផ្តើមការថត។ បន្ថែមពីលើនេះ ទីតាំងនៃបន្ទះសុវត្ថិភាពត្រូវបានផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុនដល់ Watts ដែលបណ្តាលឲ្យគាត់ធ្លាក់ចុះមកយ៉ាងធ្ងន់ធ្ងរ។

អង្គភាពផលិតរូបភាព Universal Pictures FF9 Pictures បានទទួលស្គាល់ការបរាជ័យផ្នែកសុខភាព និងសុវត្ថិភាពនៅក្នុងតុលាការកាលពីថ្ងៃសុក្រ ហើយបានទទួលយកការផាកពិន័យ។

មុនពេលគ្រោះថ្នាក់របស់គាត់ BBC បានរាយការណ៍ថា Watts បានធ្វើការលើផលិតកម្មល្បី ៗ ជាច្រើនរួមទាំង Game of Thrones, Johnny English Strikes Again, Star Wars: The Last Jedi និង Kingsman: The Golden Circle ។

សូមបញ្ចាក់ដែរថា ភាពយន្ត Fast & Furious 9 – សម្តែងដោយ Vin Diesel, Michelle Rodriguez, Tyrese Gibson, Chris “Ludacris” Bridges, John Cena, Nathalie Emmanuel, Jordana Brewster, Sung Kang, Helen Mirren, Kurt Russell និង Charlize Theron — ត្រូវបានផលិតឡើងក្នុងថវិកាផលិតកម្ម ២០០ ដុល្លារ។ នៅលើការចេញផ្សាយរបស់ខ្លួននៅឆ្នាំ ២០២១ វារកបាន ៧២៦.៥លានដុល្លារនៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖ជម្លោះកូនចិញ្ចឹមវៀតណាមរបស់ Angelina Jolie ដល់ថ្នាក់ដៀល Brad Pitt ថា ជាឪពុកនរកគួរឲ្យខ្ពើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម