ជីវិតកម្សាន្ដ
ជម្លោះកូនចិញ្ចឹមវៀតណាមរបស់ Angelina Jolie ដល់ថ្នាក់ដៀល Brad Pitt ថា ជាឪពុកនរកគួរឲ្យខ្ពើម
ជម្លោះគ្រួសាររបស់ Angelina Jolie បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបរទេស Dailymail បានរាយការណ៍ថា កូនចិញ្ចឹមជនជាតិវៀតណាម Pax អាយុ ១៩ ឆ្នាំបានបង្ហោះការប្រមាថដល់ឪពុកចិញ្ចឹមខ្លួន Brad Pitt ថា ឪពុកដ៏អាក្រក់ និងគួរឲ្យស្អប់ខ្ពើមបំផុត ដែលបានធ្វើឲ្យជីវិតរបស់គេធ្លាក់នរក ។

បន្ទាប់ពី Angelina Jolie និង Brad Pitt បានបែកគ្នាដោយបញ្ចប់ទំនាក់ទំនងរបស់ពួកគេនៅឆ្នាំ ២០១៦ ការលែងលះរបស់ពួកគេត្រូវបានបញ្ចប់នៅឆ្នាំ ២០១៩ ទោះបីជាដំបូង Jolie មើលថែកូនពេញទំហឹងក៏ដោយ។ ប៉ុន្តែក្រឡេកទៅមើលរឿងរ៉ាវនៃការប្រេះឆាក្នុងគ្រួសារនេះ ហាក់មិនអាចបញ្ចប់ដោយងាយនោះឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយបរទេសបានទម្លាយថា Angelina Jolie និយាយអំពីឧប្បត្តិហេតុហឹង្សាមួយបានកើតឡើងនៅលើយន្តហោះ កាលពីខែកញ្ញាឆ្នាំ ២០១៦ ជាមួយនឹងការចោទប្រកាន់ថា Brad បានច្របាច់កកូនរបស់គាត់ ហើយវាយកូនម្នាក់ទៀតចំមុខ គាត់ក៏បានធ្វើបាបលើរូបរាងកាយ Angelina ផងដែរ។
ជាងនេះទៅទៀត ក្នុងនោះក៏បានបង្ហាញឲ្យដឹងថា កូនចិញ្ចឹមបីនាក់ Maddox, Zahara និង Pax ឆ្នាំក៏បានបោះបង់ចោលនាមត្រកូល Pitt ដោយគ្មានការអាលោះអាល័យសូម្បីតែបន្តិច។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការស៊ើបអង្កេតដោយ FBI និងនាយកដ្ឋានការពារកុមារ និងយុវជន។ ទីភ្នាក់ងារបានសម្រេចថា នឹងមិនមានការចោទប្រកាន់ព្រហ្មទណ្ឌឡើយ។ Dailymail បានបង្ហាញថា Pax បានប្រើ Instagram ផ្ទាល់ខ្លួនរបស់គាត់ដើម្បីបង្ហោះសាររិះគន់ Brad នៅថ្ងៃបុណ្យឪពុកឆ្នាំ ២០២០ នៅពេលគាត់មានអាយុ ១៦ ឆ្នាំ ដែលជាការបង្ហោះឯកជននិងមានតែមនុស្សដែលស្គាល់ទើបអាចចូលមើលបាន។ ទោះយ៉ាងណា រូបភាពបែបនេះត្រូវបានបែកធ្លាយជាយថាហេតុ។

ក្នុងនោះ Pax បានបង្ហោះរូបភាពរបស់ Brad និងបានសរសេរសារថា “រីករាយថ្ងៃទិវាលោកឪពុក សម្រាប់ឪពុកដែលអាក្រក់បំផុត។ អ្នកបានបង្ហាញខ្លួនឯងម្តងហើយម្តងទៀត! ថាអ្នកជាមនុស្សកាចសាហាវ និងគួរឲ្យស្អប់ខ្ពើមណាស់។ អ្នកគ្មានចិត្តអាណិតអាសូរកូនតូចបួននាក់ដែលញាប់ញ័រដោយការភ័យខ្លាចនៅចំពោះមុខអ្នកឡើយ។ អ្នកមិនយល់ពីការខូចខាតដែលអ្នកបានធ្វើចំពោះគ្រួសាររបស់ខ្ញុំទេ។ អ្នកតែងតែធ្វើឲ្យជីវិតរបស់អ្នកដែលនៅជិតបំផុតរួមទាំងខ្ញុំ ក្លាយជាមនុស្សរស់នៅក្នុងឋាននរកទាំងនៅមានជីវិត”។
ទោះបីជាកូនចិញ្ចឹមវៀតណាមរូបនេះ បានបង្ហោះសារនេះតាំងពីឆ្នាំ ២០១៦ ក៏ដោយ ក៏និន្នាការនៃរូបថតនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ស្របពេលដែល Brad Pitt ត្រូវប្រព័ន្ធផ្សព្វផ្សាយសង្គមតិះដៀលអាកប្បកិរិយារបស់គាត់យ៉ាងខ្លាំងថា ជាមនុស្សគ្មានទំនួលខុសត្រូវលើកូនៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សសម្រុកទៅព្រលានយន្តហោះច្រើន ពេលដឹងថា BLACKPINK នាំមេដាយដែលស្ដេច Charles ព្រះរាជទានមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


