ជីវិតកម្សាន្ដ
រូបថតវ័យ១៧ឆ្នាំរបស់ Fan Bingbing ត្រូវគេចែករំលែកឡើងវិញ
បន្ទាប់ពីបាត់មុខពីទីផ្សារភាពយន្តចិនអស់មួយរយៈពេលមក Fan Bingbing បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានលេចមុខជាថ្មីនៅលើកញ្ចក់ទូរទស្សន៍ដ៏ធំជាមួយ Green Night ។
ទន្ទឹមនោះទៀតសោត ឆ្លងកាត់នូវរឿងរ៉ាវជាច្រើន រហូតមកទល់នឹងពេលនេះ តំណែងរបស់តារាស្រីនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងវិស័យសម្រស់និងម៉ូដសំលៀកបំពាក់ នៅតែឈរលំដាប់កំពូលគ្មានងាករ៉េ។ ថ្វីត្បិតតែឈ្មោះរបស់នាងលែងមានភាពក្តៅគគុកដូចក្នុងវ័យជំទង់ក៏ដោយ ក៏ព័ត៌មាននិងរូបភាពជុំវិញសម្រស់កើតឆ្នាំ ១៩៨១ នៅតែទទួលបានការចាប់អារម្មណ៍ពីមហាជនដដែល។

កាលពីពេលថ្មីៗនេះ រូបថតដ៏កម្រមួយដែលថតបានរូបរាងក្មេងជាងវ័យរបស់ Fan Bingbing ស្រាប់តែត្រូវបានចែករំលែកសារជាថ្មី ដោយអ្នកសរសេរប្លុកបាននិយាយថា រូបមួយនេះត្រូវបានថតនៅប្រហែលឆ្នាំ១៩៩៨ នៅពេលដែលនាងទើបតែមានអាយុ ១៧ ឆ្នាំ។ ដើរតួជា Jin Suo នៅក្នុងរឿងភាគដ៏ល្បី My Fair Princess តារាសម្តែងរូបនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងរូបរាងដ៏ឆើតឆាយរបស់នាងកាលពីក្មេង។
នៅក្នុងរូបថតនោះ Fan Bingbing ស្លៀកសម្លៀកបំពាក់សម័យនោះ មុខរបស់នាងត្រូវបានតុបតែងយ៉ាងស្អាត សក់ខ្មៅវែងរបស់នាងត្រូវបានសិតត្រង់ និងរលោង រួមផ្សំជាមួយនឹងគ្រឿងចម្រុះពណ៌។ ចិញ្ចើមខ្វង់ស្អាត ច្រមុះខ្ពស់ត្រង់ និងភ្នែកស្រស់ស្អាតឈ្មោះ។ រហូតធ្វើឲ្យអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍ពីសម្រស់ធម្មជាតិ និងរូបរាងសង្ហារបស់តួអង្គ in Suo ក្នុងរូបថតទទួលបានការសរសើររាប់មិនអស់ពីទស្សនិកជន។

គេដឹងថា តួនាទីនេះជារឿងសំខាន់បន្ទាប់ពីសម្ដែងបាន២ឆ្នាំឲ្យ Fan Bingbing នៅក្រោមអត្ថបទនោះ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា មុខរបស់តារាស្រីកាលពីអតីតកាលគឺមានរាងមូល និងទន់ភ្លន់ និងមានមន្តស្នេហ៍យ៉ាងទាក់ទាញបំផុត។
ទោះយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ Fan Bingbing តែងតែព្យាយាមស្វែងរកឱកាស និងអភិវឌ្ឍអាជីពរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ ដូច្នោះហើយ ទើបនាងបានចូលរួមនៅក្នុងគម្រោង Kdrama ជាច្រើនក្នុងនាមជាតួឯកស្រី ដោយបានបង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ភាពយន្តពិភពលោកធំៗដូចជា Oscar, Cannes, Berlin Film Festival និងសប្តាហ៍ម៉ូដ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖saosta
ចុចអាន៖មេក្រុម BTS សរសេរសំបុត្រលាអ្នកគាំទ្រទាំងរំជួលចិត្ត មុនទៅបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


