ជីវិតកម្សាន្ដ
ជួបព្យុះជីវិតរាប់លែងអស់ Ice វិលមកអាជីពចាស់ប្រកបដោយកម្លាំងចិត្តធំជាងមុន
ដូចដែលទស្សនិកជននិយមតាមដានតារាថៃប្រាកដជាដឹងស្រាប់ហើយថា កាលពីឆ្នាំមុននាង Ice Preechaya បានយំសស្រាកលើឆាក បង្ហាញពីអារម្មណ៍ទុក្ខសោកធ្ងន់យោលអាណិតជីវិតខ្លួននាងដែលរងនូវព្យុះភ្លៀងឥតស្រាកស្រាន្ត អស់ពីមួយរឿងចូលមួយទៀត។

ទោះយ៉ាងនេះក្ដី ថ្វីបើនាងជួបបញ្ហារាប់មិនអស់ក៏ពិតមែន ប៉ុន្តែកន្លងមក Ice ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកម្ដាយថា នាងនឹងនៅតែតស៊ូរហូតដល់ទីបញ្ចប់។ ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមករា នេះ តារាសម្ដែងស្រីពេញដោយសមត្ថភាពនិងទេពកោសល្យមកទាំងព្រម បានប្រកាសលើគណនីផ្ទាល់ខ្លួនថា នាងវិលមកកាន់អាជីពសិល្បៈវិញ ហើយកាន់តែស្រស់ ថ្លា ពេញដោយឋាមពលធំជាងមុនទ្វេរដង។
តាមរយៈគណនី IG របស់នាងផ្ទាល់បានបង្ហោះរូបខ្លួនឯងដោយមិនភ្លេចចោលផ្ញើស្នាមញញឹមនៃសុភមង្គល ជាមួយនឹងចំណងជើងថា “ខ្ញុំពិតជាត្រលប់មកវិញហើយ! ឃើញខ្លួនឯងទេ ស្រលាញ់ខ្លួនឯងទេ? ពេលខ្លះសុភមង្គល មិនមែនជាលុយពីខាងក្រៅខ្លួនទេ។ ប៉ុន្តែវាជារឿងតូចតាចនៅជុំវិញយើង ប៉ុន្តែយើងគ្រប់គ្នាបែរមើលរំលង ហើយភ្លេចថា អ្វីគ្រប់យ៉ាងគ្រាន់តែអំណរពីខាងក្រៅប៉ុណ្ណោះ”។

យ៉ាងណាមិញ ជាសេចក្ដីសប្បាយរីករាយយ៉ាងក្រែលែងរបស់អ្នកគាំទ្រតួឯកស្រីល្បីឈ្មោះរឿង “I fine thank you love you” បន្ទាប់ពីទទួលដំណឹងថា អាយដលខ្លួននឹងវិលមកកាន់អាជីពសិល្បៈពោរពេញដោយឋាមពលលើសមុនទ្វរដង។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ ការវិលមកកាន់វិថីចាស់ម្ដងនេះ Ice ហាក់ភ្លឺស្វាងខ្លាំង ព្រមទាំងរឹងមាំ រហូតទប់ទល់នឹងបញ្ហាកើតឡើងបានជាបន្តបន្ទាប់បានយ៉ាងត្រចង់។
សូមបញ្ចាក់ដែរថា កាលពីឆ្នាំ២០២៣ចាប់តាំងពីដើមឆ្នាំរហូតចុងឆ្នាំ តារាសម្ដែង Ice Preechaya បានរងនូវព្យុះជីវិតផ្ទួនៗគ្នារកពេលដកង្ហើមសឹងមិនបាន។ រឿងរ៉ាវរបស់នាងសុទ្ធតែជាបញ្ហាធំដុំរហូតឈានដល់ឡើងតុលាការទាក់ទងនឹងសារធាតុ Cyanide ខុសច្បាប់។ ក្រោយមកមិនទាន់បានប៉ុន្មានផង ឪពុករបស់នាងបែរជាធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបង្ខំចិត្តខំធ្វើការទាំងយប់ថ្ងៃ ដើម្បីរកប្រាក់មកព្យាបាលជំងឺអ្នកមានគុណ។
មិនត្រឹមប៉ុណ្ណឹងនោះទេ ក្នុងឆ្នាំ២០២៣ដដែល សង្សារដែលនាងស្រលាញ់ស្ទើលេប ត្រូវឆេះខុនដូរផ្ទួននឹងម្ដាយបង្កើតស្លាប់ ដោយមិនអាចធ្វើចិត្តបានទាំងសងខាង គូស្នេហ៍នេះបានសម្រេចចិត្តចែកផ្លូវគ្នាក្រោមហេតុផលថា ចង់រស់នៅឆ្ងាយពីគ្នារហូតមកដល់សព្វថ្ងៃនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាជើងចាស់ Num ប្រឹងរកលុយចិញ្ចឹមកូនស្រី រហូតរាងកាយទ្រុឌទ្រោមខ្លាំងខុសពីវ័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


