ជីវិតកម្សាន្ដ
Han So Hee ជះកំហឹងដាក់មនុស្សម្នាក់ ក្នុងពិធីជប់លៀង Boucheron នៅប៉ារីស
តារាសម្ដែង Han So Hee បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមម្មវិធី Paris Fashion Week ឆ្នាំ ២០២៤។ ក្នុងចំណោមសកម្មភាពរបស់នាងមានកម្មវិធីជប់លៀងពេលល្ងាចដែលរៀបចំដោយម៉ាកគ្រឿងអលង្ការប្រណិត Boucheron ដើម្បីប្រារព្ធខួបលើកទី ២០ របស់ខ្លួន នាងចូលរួមក្នុងនាមជាទូតសុឆ្ទៈពិភពលោក។

ទោះយ៉ាងណាក៏ដោយ វីដេអូឃ្លិបមួយបានកំពុងពេញនិយម ជាមួយនឹងការចូលមើលដល់ទៅ ១៣៨ពាន់ដង នៅពេលតារាសម្ដែអកូរ៉េខាងត្បូងរូបនេះបានស្រែកដាក់មនុស្សម្នាក់នៅផ្នែកម្ខាងទៀតឲ្យស្ងាត់ស្ងៀម។ ភាពមិនសប្បាយចិត្តរបស់ Han So Hee ត្រូវបានថតជាប់នៅលើកាមេរ៉ា ខណៈដែលនាងកំពុងថតរូប។
ក្នុងឃ្លិបដដែលនោះនាងបានស្រែកថា “សូមស្ងាត់ផង!” ទៅកាន់នរណាម្នាក់នៅខាងក្រៅកាមេរ៉ា មុនពេលទទួលបានភាពស្ងប់ស្ងាត់ឡើងវិញ និងញញឹមសម្រាប់អ្នកថតរូប។
ក្រោយមក អ្នកលេងអ៊ីនធឺណិតបានសន្និដ្ឋានថា ពិតជាមានអ្វីកើតឡើងក្នុងវីដេអូឃ្លិបទើបធ្វើឲ្យនាងជះកំហឹងដាក់បែបនេះ។ អ្នកខ្លះជឿថានាងកំពុងនិយាយទៅកាន់សារព័ត៌មានកូរ៉េ ឬហ្វូងអ្នកគាំទ្រកូរ៉េ ខណៈពេលដែលអ្នកផ្សេងទៀតផ្តល់បរិបទដោយពន្យល់ថា បុគ្គលមួយចំនួនបានបន្លំខ្លួនជាអ្នកសារព័ត៌មាន បន្លំចូលពិធីជប់លៀង និងបង្កើតការរំខាន រួមទាំងការបំបែកកញ្ចក់ ការស្រែកយំ និងអ្វីៗជាច្រើនទៀត។
ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែការពារ Han So Hee ដោយពិចារណាលើស្ថានភាពជាក់ស្ដែង មនុស្សជាច្រើនបានសរសើរនាងពីការគ្រប់គ្រងក្នុងកាលៈទេសៈមិនស្រួល។ ជាពិសេសបើសិនជាអ្នកស្គាល់អត្តចរិតរបស់ Han So Hee ដែលនាងបញ្ចេញសំឡេងបែបនេះ ច្បាស់ជាមានបញ្ហាជាមួយអ្នកយកព័ត៌មាន ឬអ្នកណាផ្សេងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


