Connect with us

ជីវិតកម្សាន្ដ

សាយ៖ រឿងណាដែលធ្វើហើយចំណេញដល់ជាតិយើង​គួរនាំគ្នាគិតថាត្រូវធ្វើ

បានផុស

នៅ

ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះសង្កេតឃើញផ្ទុះនូវរឿងរ៉ាវដ៏ចម្រុងចម្រាស់ជុំវិញការជជែកវែកញែកបញ្ចេញប្រត្តិកម្មពីអ្នកលេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុងប្រទេសកម្ពុជាដែលបង្កឲ្យមានការធ្វើពហិការមិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហានេះបានធ្វើឲ្យមហាជនបាន និងកំពុងមានការលើកឡើងផ្សេងៗពីគ្នាពាក់ព័ន្ធរឿងរ៉ាវមួយនេះ។ ដោយឡែកងាកទៅចាប់អារម្មណ៍តារាចម្រៀងOriginal Song លោក អ៊ួន បឋម ហៅ សាយ ថ្មីៗនេះស្រាប់តែលោកក៏ចេញមកបំផុសស្មារតីដល់មហាជនទូទៅថា យើងគួរតែធ្វើរឿងណាដែលចំណេញដល់ជាតិ។

លោក សាយ បានលើកឡើងខ្លឹមសារខ្លីសម្រាប់ការវិភាគទៅដល់មហាជនអ្នកគាំទ្រថា” រឿងណាដែលធ្វើហើយចំណេញដល់ជាតិយើងគួរនាំគ្នាគិតថាធ្វើ តែបើមិនចំណេញដល់ជាតិទេ គួរពិចារណាឡើងវិញ”។ ក្នុងនោះ សាយ បានចាត់ទុកថា Singaporeប្រទេសគេឆ្លាតប្រមូលលុយពីវិស័យសិល្ប: ទោះបីសិល្ប:នោះជារបស់គេ ឬមិនមែនជារបស់គេក៏ដោយ។

យ៉ាងណាមិញការបញ្ចេញមតិរបស់ សាយ ខាងលើនេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនបានបង្ហាញទស្សន:គាំទ្រ និងយល់ឃើញដូចលោក ខណ:មានខ្លះទៀតក៏បានជំរុញឲ្យត្រូវរួមគ្នាដើម្បីផលប្រយោជន៍ជាតិផងដែរ។

សូមបញ្ជាក់ថា លោក សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថាលោកជាសិល្បករខ្មែរមួយរូបដែលលេចធ្លោតាម​រយ:កិច្ចការងារចូលរួមសង្គម ពិសេសគឺការបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជួនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម។ សកម្មភាពរបស់លោក អ៊ួន បឋម ឬ សាយ កន្លងមកតែងទទួលបានការគាំទ្រ និងសរសើរជាខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋានក្នុងការសង្គមក្នុងនោះ សាយ ក៏ត្រូវគេលើកឡើងថា លោកជាបុគ្គលគំរូបមួយរូបទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម