Connect with us

ជីវិតកម្សាន្ដ

Taylor Swift និងមិត្តប្រុស កំពុងផ្អែមល្ហែមនៅសិង្ហបុរី ក្រោយប្រគំតន្រ្តីចប់សព្វគ្រប់

បានផុស

នៅ

តារា​ចម្រៀង​ប៉ុប Taylor Swift និង​មិត្ត​ប្រុស​ជា​កីឡាករ​បាល់អោប Travis Kelce បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ជប៉ុន​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​សិង្ហបុរី ខណៈ​នៅ​ក្នុង​ទីក្រុង​អ្នកទាំងពីរកំពុងមានដំណើរ​កម្សាន្តយ៉ាងស្បាយរីករាយ ក្រោយប្រគំតន្រ្តី Eras Tour បានចប់សព្វគ្រប់។

យោងតាមសារព័ត៌មាន The Straits Times បានឲ្យដឹងថា គូស្នេហ៍ទាំងពីរបានអង្គុយជាមួយក្រុមរបស់ពួកគេនៅតុមូលមួយនៅជ្រុងមួយនៃ Koma Singapore ដែលជាភោជនីយដ្ឋានជប៉ុនទំនើប នៅក្នុងរមណីយដ្ឋានរួមបញ្ចូលគ្នា Marina Bay Sands ។ សម្រាប់យប់ថ្ងៃទី ០៨ ខែមិនា Taylor Swift បានពាក់រ៉ូបពណ៌សដ៏មានមន្តស្នេហ៍ តុបតែងជាមួយនឹងលំនាំផ្កា ចំណែក Kelce ជ្រើសរើសអាវពណ៌ស និងខោពណ៌ប្រផេះ។ នេះ​ជា​ការ​មកកាន់​ភោជនីយដ្ឋាន​លើក​ទី​ពីរ​របស់​ពួក​គេ​ បន្ទាប់​ពី​នាងក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ទីនោះ​ កាលពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ អ្នកគាំទ្របានឃើញពេលវេលាដ៏ស្និទ្ធស្នាលរវាងគូស្នេហ៍មួយគូនេះ រួមទាំងការឱបក្រសោបនៅពេលពួកគេដើរចាប់ដៃគ្នានៅផ្សារទំនើបមួយកាលពីយប់ថ្ងៃទី ០៧ ខែមីនា។ Swift បានស្លៀករ៉ូបពណ៌ខ្មៅក្នុងឱកាសនោះ ហើយមិត្តប្រុស ស្លៀកអាវពណ៌ត្នោតខ្ចី និងខោពណ៌ខ្មៅ។

បន្ទាប់ពីការសម្តែងរបស់នាងនៅថ្ងៃទី ០៨ ខែមីនា Swift ត្រូវបានគេឃើញប្រញាប់ប្រញាល់ទៅជួប Kelce ខាងក្រោយឆាក ជាកន្លែងដែលអ្នកទាំងពីរបានឱបនិងថើបយ៉ាងស្មោះស្ម័គ្រ។ ក្នុងនោះដែរ គេក៏រលឹកនូវពេលវេលាដែល Kelce ធ្លាប់បានចូលរួមការប្រគំតន្ត្រីរបស់ Swift នៅទីក្រុងស៊ីដនី ជាកន្លែងដែលគាត់បានលើកទឹកចិត្តនាងពីតង់ VIP ។ អ្នក​ទាំង​ពីរ​ត្រូវ​​គេ​ប្រទះ​ឃើញ​ថើប​គ្នា​នៅ​ក្រោយ​ឆាក​បន្ទាប់​ពី​ការ​សម្ដែងចប់។

របាយការណ៍មួយទៀតក៏បង្ហាញបន្ថែមទៀតថា ដើម្បីឲ្យមិត្តប្រុសហ៊ឺហា Taylor Swift ចាយលុយសុទ្ធ ៥០ម៉ឺនដុល្លារ ច្នៃ​ម៉ូដសំលៀកបំពាក់ឲ្យ​ Travis ថែមទៀតផង។ ក្នុងពេលដែល ការរៀបចំហិរញ្ញវត្ថុគឺជាផ្នែកមួយនៃច្បាប់ផ្សេងៗដែលគូស្នេហ៍បានបង្កើតសម្រាប់ភាពជាដៃគូរបស់ពួកគេ។

យ៉ាងណាមិញ ស្នេហារវាង Taylor Swift និង Travis Kelce បានរីកដុះដាលបន្ទាប់ពី Kelce ចាប់ភ្នែកលើនាងក្នុងអំឡុងពេលការប្រគំតន្ត្រី Eras Tour នៅ Kansas ក្នុងខែកក្កដា ឆ្នាំ២០២៣។ ការជ្រើសរើសឯកជនភាពពីដំបូង គូស្នេហ៍មួយគូនេះមិនបានបង្ហាញឡើយ ក្រោយមក ទើបចេញជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេនៅក្នុងខែកញ្ញាតែម្ដង ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jisoo សន្យារកប្រាក់ពី YouTube មកផ្គត់ផ្គង់ដល់គម្រោងដាំដើមកោងកាងនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៩ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៥ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម