ជីវិតកម្សាន្ដ
ទីបំផុតអតីតស្វាមីរបស់ Pat Napapa ត្រូវតុលាការសម្រេចកាត់ទោស ៣៦ឆ្នាំ
តារាសំដែង Pat Napapa បានយំយ៉ាងខ្លាំង បន្ទាប់ពីតុលាការសម្រេចឲ្យ Benz ដែលជាអតីតស្វាមីរបស់នាង ជាប់ពន្ធនាគាររយៈពេល ៣៦ឆ្នាំ។

រំលឹកពីករណីរបស់លោក Worarot Charoendej ឬ Benz មានអាយុ ៣៤ឆ្នាំ ដែលអតីតអ្នកប្រណាំងឡានដ៏ល្បី និងជាអតីតស្វាមីរបស់តារាសម្ដែងស្រី Pat Napapa ត្រូវបានតុលាការកាត់ទោសពីបទរួមគំនិតជំនួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ៣៦ ឆ្នាំ ៨ ខែ និងពិន័យជាទឹកប្រាក់ចំនួន ៣,៣ លាន។

រហូតមកដល់ចុងក្រោយនេះ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនាង Pat Napapa បានទម្លាយរឿងក្នុងចិត្តរបស់ខ្លួន តាមរយៈ One Entertainment ដោយបាននិយាយថា បន្ទាប់ពីនាងបានដឹងរឿងនេះ នាងស្ទើរតែគាំងបេះដូង មិនអាចទប់ទឹកភ្នែកបាននោះឡើយ។ នៅពេលដែលអ្នកនាង បានដឹងថាតុលាការបានសម្រេចកាត់ទោសឲ្យអតីតស្វាមីរបស់ខ្លួន ជាប់ទោសរយៈពេល ៣៦ឆ្នាំ ៨ខែ ពេលនោះនាងបានយំយ៉ាងខ្លាំង ព្រោះគាត់ជាអ្វីៗទាំងអស់របស់នាង ហើយយើងត្រូវតែគិតអ្វីបន្តទៀត ប៉ុន្តែនាងនៅតែមិនចង់ឲ្យគាត់ទទួលប្រឈមមុខនឹងរឿងបែបនេះ។

ក្នុងកំឡុងពេលនោះ អ្នកនាង និងស្វាមីយំយ៉ាងខ្លាំង ហើយពួកគាត់បានប្រាប់គ្នាថា យើងមិនបាច់យំទៀតទេ។ មិនមានវិធីអ្វីដើម្បីឲ្យគាត់ចាកចេញបានទេ។ វិធីតែមួយគត់ គឺបន្តមើលថែនឹងចិញ្ចឹមបីបាច់កូនរបស់យើងទាំងពីរឲ្យធំដឹងក្តីឲ្យបានល្អ តែនាងមិនដឹងថាប្រាប់កូនយ៉ាងណានៅពេលគេធំពេញវ័យ។ ហើយគាត់យល់ព្រមទទួលកាត់ទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ដោយប្រាប់អ្នកផ្ទះមិនឲ្យធ្វើការធានាខ្លួនចេញពីក្រៅឃុំនោះទេ គាត់អាចស្នាក់នៅក្នុងកន្លែងឃុំឃាំងបាន។ ប៉ុន្តែគ្មាននរណាម្នាក់យល់ស្របឡើយ៕



អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖ទស្សនិកជនភ្ញាក់ព្រើត នឹងអត្តចរិត Thikam Ritta ប៉ះគ្នាជាមួយ Pooklook ក្នុងរឿងភាគថ្មីនេះ
ចុចអាន ៖តារាប្រុសកូរ៉េ ៥រូប មិនខ្លាចនឹងនិយាយប្រាប់ថា «ខ្លួនស្រលាញ់មនុស្សស្រីម៉ាប់ៗច្រើនជាងរាងស្គម»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


