ជីវិតកម្សាន្ដ
ស្គាល់គ្នាជិត ២០ឆ្នាំ! ខាន់ជេមស៍ រម្លឹកមិត្តភាពមិនប្រួលប្រែជាមួយឧកញ៉ា ខេមរៈ សិរីមន្ត
តាមរយៈការទម្លាយរូបភាព ១សន្លឹកបង្ហាញពីការស្វាគមន៍គ្នាយ៉ាងស្និទ្ធស្នាល និងកក់ក្តៅរវាងកំពូលតារាចម្រៀង ២រូប គឺ ឧកញ៉ា ខេមរៈ សិរីមន្ត និង លោក ខាន់ ជេមស៍ កំពុងផ្ទុះការចាប់អារម្មណ៍ព្រមទាំងការសរសើរពីសំណាក់អ្នកគាំទ្រដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាថ្មីម្តងទៀត។

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងលោក ខាន់ ជេមស៍ មុននេះបានបង្ហោះរូបភាព ១សន្លឹងដោយភ្ជាប់ការលើកឡើងពីអនុស្សាវរីយ៍នៃការរាប់អានគ្នាមិនព្រួលប្រែជិត ២០ឆ្នាំកន្លងមកហើយ។លោក ខាន់ ជេមស៍ បានបញ្ជាក់ខ្លឹមសារថា «មិត្តដ៏ល្អរបស់ខ្ញុំបាទជិត ២០ឆ្នាំហើយ តើបងប្អូនប្រិយមិត្តនៅចាំទេបទដំបូងដែលខ្ញុំបាទនឹងគាត់ច្រៀងរួមគ្នាមានចំណងជើងអ្វីដែរបាទ?»
ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រមួយចំនួនបញ្ចេញមតិថា បទដែលលោក ខាន់ ជេមស៍ និងឧកញ៉ា ខេមរៈ សិរីមន្ត ច្រៀងរួមគ្នានោះមានចំណងជើងថា” នាងជាពិភពលោកខ្ញុំ” ខណៈមានអ្នកគាំទ្រខ្លះទៀតក៏ស្នើឲ្យអ្នកទាំងពីរមានបទចម្រៀងរួមគ្នាម្តងទៀតផងដែរ។ យ៉ាងណាមិញរូបថតនេះក៏ត្រូវបានអ្នកគាំទ្រតារាប្រុសទាំង ២រូបខាងលើបន្តយកមកបង្ហោះចែករំលែកនៅលើបណ្តាញសង្គមដែលអាចបញ្ជាក់ថា រវាងឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខាន់ ជេមស៍ គឺជាតារាចម្រៀងដែលមានមិត្តភាពនៃការាប់អានគ្នាយ៉ាងល្អ ឬអាចនិយាយថា ជាគំរូសម្រាប់សិល្បៈជំនាន់ក្រោយៗផងដែរ។

ត្រង់ចំណុចនេះក៏មានការលើកឡើងថា តារាចម្រៀង ២រូបនេះបានស្តែងចេញពីទឹកចិត្តស្រលាញ់ និងគោរពឲ្យតម្លៃគ្នាទៅវិញទៅមកដោយគ្មានលាក់លាមឡើយ។ ប្រាកដណាស់តារាចម្រៀងប្រុសល្បីឈ្មោះទាំង ២រូបខាងលើគឺធ្លាប់ស្ថិតនៅក្នុងទ្រនុំផលិតកម្មរួមគ្នា។

ប៉ុន្តែមានអ្នកគាំទ្រ និងមហាជនភាគតិចណាស់ដែលបានដឹងពីទំនាក់ទំនងក្រៅសិល្បៈរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខាន់ ជេមស៍ ហើយទើបតែថ្មីៗនេះ តារាប្រុសលោក ខាន់ ជេមស៍ បានទម្លាយពីទំនាក់ទំនងនៅលើបណ្តាញសង្គមរម្លឹកអនុស្សាវរីយ៍របស់ពួកគេដោយបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អ និងស្អិតល្មួតជាមួយគ្នាគួរឲ្យសរសើរ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


