ជីវិតកម្សាន្ដ
អ្នកគាំទ្រសរសើរ Yang Mi ដាក់ខ្លួនគោរពរៀមច្បង Zhang Ziyi មិនប្រជែងអួតខ្លួនលើសគេ
Yang Mi ទទួលបានការសាទរយ៉ាងខ្លាំងចំពោះភាពគួរសមនិងការដាក់ខ្លួន ខណៈដែលនាងបានឈប់ថតរូបជាក្រុមជាមួយតារាសម្ដែង Zhang Ziyi ហើយពេលនោះរៀមច្បង Zhang បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅឯព្រឹត្តិការណ៍ Cannes ។
យោងតាមលោក Sinchew បានបញ្ចាក់ថា Yang Mi និងតារាស្រី Zhang បានចូលរួមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៤ កាលពីថ្ងៃសៅរ៍ ដើម្បីផ្សព្វផ្សាយរឿង “She’s Got No Name” នាពេលខាងមុខរបស់ពួកគេ។ នាពេលនោះ Yang Mi ត្រូវគេចាប់អារម្មណ៍ចំពោះការប្រព្រឹត្តរបស់នាង ដោយដើរចេញក្នុងការថតរូបជាក្រុមជាជាងដាក់ខ្លួនឯងនៅកណ្តាល ហើយក៏អនុញ្ញាតឲ្យរៀមច្បងបានក្លាយជាចំណុចប្រសព្វនៅលើកម្រាលព្រំក្រហម និងអំឡុងពេលព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

លើសពីនេះទៀតដែរ នៅក្នុងបទសម្ភាសន៍មួយតួឯកស្រីក្នុងរឿង “ទេវតា៣ជាតិ” បានថ្លែងអំណរគុណយ៉ាងខ្ជាប់ខ្ជួនដល់អ្នកដឹកនាំរឿង សហការី និងក្រុមការងារភាពយន្តសម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់របស់ពួកគេ ដោយបានសរសើរពួកគេចំពោះភាពជោគជ័យរបស់ក្រុមការងារភាពយន្ត។ អាកប្បកិរិយាគួរឲ្យគោរពរបស់នាង បានធ្វើឲ្យអ្នកអត្ថាធិប្បាយតាមអ៊ីនធឺណិតជាច្រើនសរសើរ និងបានក្លាយជាប្រធានបទដែលគេអានច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo នៅថ្ងៃតែមួយ។
អ្នកប្រើ Weibo ម្នាក់បានសរសើរតារាស្រីរូបនេះថា “ក្នុងពេលដែលអ្នករាល់គ្នាមានបំណងលេចធ្លោក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ Yang Mi មិនបានស្វែងរកការចាប់អារម្មណ៍ជាចំបងក្នុងអំឡុងពេលថ្ងៃ Cannes។ Yang Mi គឺជាតារាខ្លួនឯង ប៉ុន្តែនាងក៏មិនដែលមើលងាយសិស្សច្បង ឬអួតខ្លួន ហើយក៏មិនអន់ជាងអ្នកផ្សេងដែរ។ ការប្រព្រឹត្តរបស់នាងពិតជាសមជាតារាស្រីជួរមខុច្បាស់ណាស់”។
សូមបញ្ចាក់ដែរថា Yang Mi បានចាប់ផ្តើមអាជីពសម្តែងរបស់នាងជាតួសម្តែងកុមារ ហើយទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយជាមួយនឹងតួនាទី ជាអ្នកនាំមុខក្នុងការធ្វើដំណើរតាមពេលវេលានៅក្នុងឆ្នាំ ២០១១ រឿងស្នេហាប្រវត្តិសាស្ត្រ “Palace” ។ នាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទទួលស្គាល់ថាជាតារាស្រី New Dan ទាំងបួន ដែលជាស្លាកសម្រាប់អ្នកស្នងតំណែងរបស់តារាស្រីដែលរកចំណូលបានច្រើនជាងគេទាំងបួននៅក្នុងប្រទេសចិនរួមមាន Xu Jinglei, Zhou Xun, Vicki Zhao និង Zhang Ziyi ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមីសាន់ឆាយ សម្រេចចិត្តរៀបការជាមួយនារីអាយុប្អូនដល់ទៅ ១៨ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


