ជីវិតកម្សាន្ដ
ធឿន បុរី សាងភាពភ្ញាក់ផ្អើលម្ដងទៀតជាមួយបទថ្មី ដែលទើបនឹងចេញមុននេះ
ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារាចម្រៀងវ័យក្មេង សំឡេងធ្ងន់ ជាពិសេសពោរពេញដោយសមត្ថភាពមួយរូប ដែលអាចបកស្រាយបទចម្រៀងមរតកដើមបានយ៉ាងពីរោះនោះគឺ កុមារា ធឿន បុរី។ បន្ទាប់ពីទទួលបានភាពល្បីល្បាញ និងឆក់យកការគាំទ្រពីសំណាក់ទស្សនិកជន ថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ ទើបតែចេញបទចម្រៀងថ្មី នៅក្នុងផលិតកម្ម Galaxy Navatra។

ជាការពិតណាស់ ចាប់តាំងពីលេចវត្តមាន នៅក្នុងវិស័យសិល្បៈមក ធឿន បុរី មិនដែលធ្វើឲ្យហ្វេនរបស់ខ្លួនខកចិត្តឡើយ ដោយតែងតែបញ្ចេញនូវបទចម្រៀង ក៏ដូចជាសមត្ថភាពរបស់ខ្លួនដ៏ពិសេសរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ហើយមកដល់ពេលនេះ តារាចម្រៀងមាឌតូច តែខ្លឹមរូបនេះ រឹតតែសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តជាថ្មីម្ដងទៀត ជាមួយបទថ្មី ដែលមានចំណជើងថា « ចូលចិត្តជប៉ុន »។

បទថ្មី « ចូលចិត្តជប៉ុន » ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយលោក យឹម តាស្រង់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីចេញជាផ្លូវការភ្លាម ដោយបទនេះ បាននិយាយបង្ហាញពីការចូលចិត្តរបស់ ធឿន បុរី ចំពោះប្រទេសជប៉ុន។ តោះចង់ដឹងថា តារាវ័យក្មេងរូបនេះ រៀបរាប់អ្វីខ្លះពីជប៉ុន ទៅទស្សនាបទ « ចូលចិត្តជប៉ុន » ទាំងអស់គ្នា៖
អត្ថបទ៖ ស៊ុន ហួត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


