ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ រំភើប ក្រោយបានចូលរួមសម្ដែងនៅក្នុងរបាំក្បាច់បុរាណរឿង “ព្រះបាទជ័យវវ្ម័នទី៧”
កញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែង និងគ្រូគុនល្បុក្កតោខ្មែរ បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពខ្លាំង បន្ទាប់ពីត្រូវបានជ្រើសរើសចូលរួមសម្ដែងនៅក្នុងរបាំក្បាច់បុរាណរឿង “ព្រះបាទជ័យវវ្ម័នទី៧” ជាលើកទី២។

បើតាមការបញ្ជាក់ពីតារាស្រីកញ្ញា ពេជ្រ ចរណៃ បានឲ្យដឹងថា ការសម្តែងគឺធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងសាលមហោស្រពកោះពេជ្រ សម្តែង ១ថ្ងៃ គឺមាន ២ពេល នៅវេលាម៉ោង ០៣:០០នាទីរសៀល និងម៉ោង ០៦:០០នា ទីល្ងាច និងមានការលក់សំបុត្រក្នុងការចូលទស្សនាផងដែរ។
តារាសម្ដែង ពេជ្រ ចរណៃ បាននិយាយទៀតថា “នាង ខ្ញុំ ពេជ្រ ចរណៃ ពិតជាមានអារម្មណ៍រំភើបក្រៃលែងដែលបានចូលរួមសម្ដែងនៅក្នុងរបាំក្បាច់បុរាណ (រឿងព្រះបាទជ័យរវ្ម័នទី៧) ជាលើកទី២។ សូមស្វាគមន៍មកកាន់មហោស្រពបុរាណខ្មែររឿង «ព្រះបាទជ័យវវ្ម័នទី៧ ដកស្រង់ត្រង់ឈុតស្នាព្រះហស្ត និងសមិទ្ធផលនៃមហា វីរក្សត្រទាំង ៣ អង្គ» ។

តារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ បានអំពាវនាដែរថា សូមចូលរួមបង្ហាញការគាំទ្រសិល្បៈបុរាណខ្មែរ និងផ្ដល់ជាកម្លាំងចិត្តដល់អ្នកគ្រូ លោកគ្រូ ដោយការចូលរួមទស្សនាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យទាំងអស់គ្នា។

គេចាំបានថា តារាសម្តែងកញ្ញា ពេជ្រ ចរណៃ គឺតែងបានចេញមុខបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយៈសកម្មភាពនានាដូចជា ការបង្ហាញក្បាច់គុនល្បុក្កតោ ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


