Connect with us

ជីវិតកម្សាន្ដ

G-Dragon ប្រែប្លែក បើប្រៀបធៀបនឹងកាលបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលីស

បានផុស

នៅ

កាលពីថ្មីៗនេះ តារាចម្រៀងរ៉េប G-Dragon ដែលបានបាត់មុខពីវិថីសិល្បៈអស់មួយរយៈធំ បានបង្ហាញមុខជាសាធារណៈសារជាថ្មី ក្នុងនាមជាតារា Kpop។ លោកបានបង្ហាញវត្តមាននៅក្នុងកម្មវិធីបើកបង្ហាញ សារមន្ទី Leeum Museum of Art នៅក្នុងទីក្រុងសេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតនោះ​គឺ ការលេងស្ទាយ៍តែងខ្លួនរបស់ G-Dragon ដែលមានភាពទាក់ទាញ និងប្លែកជាខ្លាំង។ ពិសេស តារាប្រុសរូបនេះ មិនធ្វើឲ្យអ្នកគាំទ្រខកបំណងទេ ជាមួយនឹងស្ទាយ៍ប្រ៊េនប្រចាំខ្លួនគឺ Chanel ដោយមួយតួខ្លួនលោកគឺស្រោបដោយប្រ៊េនម៉ាកល្បីនេះ។

មិនតែប៉ុណ្នោះ ការបង្ហាញខ្លួនលើកនេះ ហ្វេនៗសង្កេតឃើញថា GD តែងខ្លួនបែបសុភាពជាងមុន ដែលធ្វើឲ្យរូបលោកមើលទៅឃើញសម្រស់ក្មេងជាងមុន។ អមជាមួយនឹងការលេងម៉ូតសក់បែបវែងផងនោះ ធ្វើឲ្យតារារ៉េបរូបនេះ កាន់តែមានភាពទាក់ទាញ។

លើសពីនោះ មហាជនបានប្រៀបធៀបរូបលោក ទៅនឹងការបង្ហាញខ្លួនលើកមុននៅប៉ុស្តិ៍ប៉ូលីស គឺឃើញថា លោកមានការផ្លាស់ប្ដូរយ៉ាងអស្ចារ្យ មើលសឹងមិនដឹងថាជាមនុស្សតែមួយ ហើយលោកក៏កើនសម្រស់ក្មេងជាងមុន១០ឆ្នាំផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម