ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក! ក្រោយអ្នក Review ផលិតផលបច្ចេកវិទ្យាម្នាក់ វាយតម្លៃកុនខ្មែរ រឿង “នាងនាថ វគ្គ២”
ក្រោយរិះគន់ភាពយន្ត រឿង “នាងនាថ វគ្គ១” មិនបានប៉ុន្មាន កាលពីម្សិលមិញមិញនេះ Allan ដែលគេស្គាល់ថាជាអ្នក Review ផលិតផលបច្ចេកវិទ្យា និងជាអ្នកនិយមការទស្សនាកុនមួយរូប បានវាយតម្លៃលើរឿង “ជើងមេឃពណ៌ស្វាយ” ឬ នាងនាថ វគ្គ២ ដោយផ្តោតលើចំណុចខ្វះខាតនៃការផលិតផលរឿងនេះ។

បន្ទាប់ពីការវាយតម្លៃរបស់ Allan លើកុនមួយរឿងនេះជាបន្តបន្ទាប់ ទាំងវគ្គ១ និងវគ្គ២ បានធ្វើឱ្យអ្នកនៅក្នុងអាជីពផលិតភាពយន្ត និងអ្នកគាំទ្រកុនខ្មែរជាច្រើន សម្តែងការមិនពេញចិត្ត ដោយមតិខ្លះយល់ឃើញថា ការរិះគន់របស់លោកលើកុនមួយរឿងនេះ ពុំមែនជាការរិះគន់ក្នុងន័យស្ថាបនាឡើយ ព្រោះតែអ្វីដែលលោកលើកឡើង គឺផ្តោតតែលើចំណុចខ្វះខាត ដោយមិនបានលើកនិយាយពីការអភិវឌ្ឍន៍នៃកុនខ្មែរ។
ក្នុងនោះ ក៏មានមតិខ្លះយល់ឃើញថា ការរិះគន់ អាចចាត់ទុកជាការរួមចំណែកកែលម្អ ប៉ុន្តែការកែលម្អនេះ គួរតែធ្វើនៅពេលវេលាសមស្រប ឬពេលដែលអ្នកគាំទ្រទស្សនាហើយ។ ខណៈមតិខ្លះ យល់ស្របនឹងការលើកឡើងរបស់ អ្នក Review ផលិតផលបច្ចេកវិទ្យារូបនេះ។

យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ Allan បានបញ្ជាក់ថា ចំពោះលោកផ្ទាល់ បើនិយាយពីសាច់រឿងវគ្គ២នេះ គឺចាញ់រឿងវគ្គមួយ។ ដោយឡែកចំពោះមូលហេតុនៃការយល់ឃើញបែបនេះ លោកនឹងចេញជាវីដេអូក្នុងសប្តាហ៍ក្រោយ ដោយខ្លួននឹងផ្តោតលើ Storyline; Character development; Technical issue និង Character arc ( first act, second act, third act) ។

គួរជម្រាបថា “ជើងមេឃពណ៌ស្វាយ” ឬនាងនាថ វគ្គ២ មានភាពខុសប្លែកពីវគ្គ១ ខ្លាំង ដោយផលិតករបានបញ្ចូលនូវ ឈុតច្បាំងគ្នាច្រើន ដើម្បីបង្ហាញថាផលិតកម្ម ក៏មានសមត្ថភាពក្នុងការផលិតឈុតឆាកទាំងនេះ ដូចទៅនឹងកុនបរទេសដែរ ទោះបីជានៅមានកម្រិតក៏ដោយ។ នេះបើតាមការលើកឡើងរបស់ លោក លៀក លីដា ផលិតករ និងជាម្ចាស់ផលិតកម្ម LD ភាពយន្ត។ ជាក់ស្តែង សម្រាប់ឈុតច្បាំងគ្នា បើទោះបីជាតួអង្គសម្តែងម្នាក់ៗ បានហ្វឹកហាត់ប៉ុន្មានខែហើយក៏ដោយ ក៏នៅតែមានការភ្លាត់ស្នៀត ពិសេសតួប្រុស ក៏ត្រូវរបួសជាច្រើនកន្លែង ដូចជាប៉ោងក្បាល របួសកែងដៃ និងជើងទៀតផង៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?