ជីវិតកម្សាន្ដ
ប៉ូលិសអាមេរិកយក Diddy ទៅដាក់គុកដែលល្បីថាជា នរកលើផែនដី
តារាចម្រៀងរ៉េបជនជាតិអាមេរិក Sean Combs ឬ Diddy កំពុងឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan របស់ទីក្រុង Brooklyn ដែលជាពន្ធនាគារដ៏ល្បីល្បាញពាក់ព័ន្ធអំពើហឹហិង្សា ស្ថានភាពធ្ងន់ធ្ងរ និងការធ្វើអត្ថឃាត ជារឿយៗត្រូវបានពិពណ៌នាថាជានរកនៅលើផែនដី។
តារារ៉េបវ័យ៥៤ឆ្នាំរូបនេះ បានចាប់ខ្លួននៅថ្ងៃទី ១៦ ខែកញ្ញា ហើយចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ការលេងល្បែងស៊ីសង និងការដឹកជញ្ជូនដើម្បីចូលរួមក្នុងអំពើពេស្យាចារ។ គាត់បានប្រើប្រាស់ឋានៈល្បីល្បាញរបស់ខ្លួនមកបង្ខិតបង្ខំជនរងគ្រោះជាស្រ្តីឲ្យចូលរួមក្នុងការប្រព្រឹត្តខុសឆ្គងដោយគ្មានការយល់ព្រមពីពួកគេ ដែលព្រះរាជអាជ្ញាពណ៌នាថាជាបទឧក្រិដ្ឋផ្លូវភេទដ៏ឧឡារិក ព្រមទាំងបិទបាំង និងចែកចាយថ្នាំញៀនដូចជា កូកាអ៊ីន កេតាមីន និងអុកស៊ីកូដូន ។
យ៉ាងណាក្រោយត្រូវដាក់នៅគុកមិនបានប៉ុន្មានផង លោកបានស្នើសុំនៅក្រៅឃុំចំនួនទឹកប្រាក់ ៥០ លានដុល្លារ តែត្រូវបានចៅក្រមបដិសេធ។
បើយោងតាម AP បញ្ចាក់ថា មជ្ឈមណ្ឌលឃុំឃាំង Metropolitan ត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដោយការិយាល័យពន្ធនាគារ បច្ចុប្បន្នមានអ្នកទោសចំនួន ១២០០នាក់។ អតីតឆ្មាំម្នាក់បានពណ៌នាថា វាជារឿងតឹងរ៉ឹង និងអាក្រក់បំផុតកាលដែលមានអ្នកទោសណាម្នាក់ទៅដល់ពន្ធនាគារមួយនេះ។
មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកទោសជាច្រើនដែលស្ថិតក្នុងគុកមួយនេះបានរាយការណ៍ជាបន្តបន្ទាប់ អំពីបញ្ហាដូចជា អំពើហឹង្សា, ជីវភាពក្រីក្រ, កង្វះបុគ្គលិកធ្ងន់ធ្ងរ, ការរត់ពន្ធគ្រឿងញៀនយ៉ាងទូលំទូលាយ និងការលួចបន្លំផ្សេងទៀត ដែលមួយចំនួនត្រូវបានរាយការណ៍ដោយនិយោជិត។ ពួកគេក៏អះអាងថា គុកឥតជញ្ចាំងមនេះប្រឈមនឹងការបិទទ្វារជាញឹកញាប់ ដោយដាក់កម្រិតការចូលទៅលេង ការហៅទូរសព្ទតាមចិត្ត មានកន្លែងងូតទឹកផ្កាឈូក និងការហាត់ប្រាណជាដើម។
កាលពីខែមិថុនា ជនរងគ្រោះ Uriel Whyte អាយុ ៣៧ ឆ្នាំត្រូវបានចាក់សម្លាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងកន្លែងព្យាបាល ហើយមួយខែក្រោយមក Edwin Cordero អាយុ ៣៦ ឆ្នាំបានស្លាប់បន្ទាប់ពីរងរបួសក្នុងជម្លោះ។ ក្នុងរយៈពេលបីឆ្នាំមកនេះ យ៉ាងហោចណាស់មានអ្នកជាប់ឃុំចំនួនបួននាក់ស្លាប់ដោយការធ្វើអត្តឃាត។
ដោយឡែក មេធាវីរបស់ Cordero គឺលោក Andrew Dalack បានប្រាប់កាសែត The New York Times ថាកូនក្តីរបស់គាត់គឺជាជនរងគ្រោះក្នុងពន្ធនាគារសហព័ន្ធដែលចង្អៀតណែន គ្មានបុគ្គលិកមិនយកចិត្តទុកដាក់ ដែលជាឋាននរកនៅលើផែនដី។ មេធាវីម្នាក់ទៀតគឺលោក Marc Agnifilo បានប្រាប់ដែរថា Diddy រឹងមាំ មានសុខភាពល្អ និងផ្តោតលើការការពាររបស់គាត់ ដោយសង្កត់ធ្ងន់ថា គាត់ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងករណីនេះ និងមានទំនុកចិត្តពេញទំហឹងទាំងក្រុមច្បាប់របស់គាត់ និងការពិត។
ដ្បិតថាយ៉ាងនេះក្ដី ដំបូងឡើយ Diddy ត្រូវបានគេដាក់ក្រៅឃុំដោយតាមដានការធ្វើអត្តឃាត បន្ទាប់ពីការចាប់ខ្លួនរបស់គាត់ដោយសារតែការតក់ស្លុតនិងស្ថានភាពផ្លូវចិត្តរបស់ជនសង្ស័យ។ ទោះយ៉ាងណាក៏ដោយ មកដល់ថ្ងៃទី២៩ ខែកញ្ញា គាត់លែងស្ថិតក្រោមការឃ្លាំមើលពីការធ្វើអត្តឃាតទៀតហើយ ហើយបានទទួលការសួរសុខទុក្ខពីក្រុមគ្រួសាររបស់គាត់និងត្រូវបញ្ចូនទៅគុកតែម្ដង។
គួរបញ្ចាក់ដែរថា Diddy បានបង្កើត Bad Boy Records ក្នុងឆ្នាំ១៩៩៣ ហើយនោះគឺជាឧបករណ៍មួយក្នុងការធ្វើឲ្យ hip hop ក្លាយជាបាតុភូតសកល។ នៅឆ្នាំ២០១៣ គាត់ត្រូវបានចាត់ថ្នាក់ជាតារារ៉េបដែលមានជាងគេលើពិភពលោក ដោយវ៉ាដាច់ដោយ Jay-Z និង Kanye West ។ ពេញមួយអាជីពរបស់ Diddy បានឈ្នះពានរង្វាន់ Grammy ចំនួនបី និងពានរង្វាន់ MTV Music Awards ចំនួនពីរ។ ទោះបីជាគាត់មិនដែលរៀបការក៏ដោយ ប៉ុន្តែលោកមានកូនប្រាំពីរនាក់ជាមួយស្ត្រី៤ នាក់ផ្សេងគ្នា ហើយបានប្រមូលទ្រព្យសម្បត្តិសំខាន់ៗតាមរយៈការបណ្តាក់ទុនអាជីវកម្មផ្ទាល់ខ្លួន ដោយ Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់គាត់ប្រហែល១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សុខភាព Justin កាន់តែព្រួយបារម្ភ ក្រោយតារារ៉េប Diddy ចាប់ខ្លួនបទល្មើសផ្លូវភេទ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


