ជីវិតកម្សាន្ដ
សុខភាព Justin កាន់តែព្រួយបារម្ភ ក្រោយតារារ៉េប Diddy ចាប់ខ្លួនបទល្មើសផ្លូវភេទ
ចាប់តាំងពីតារារ៉េប Diddy ត្រូវចោទប្រកាន់ពីបទជួញដូរផ្លូវភេទកក្រើកក្នុងវិស័យសិល្បៈបរទេស ងាកទៅកាន់ Justin Bieber បានធ្វើឲ្យសាធារណជនព្រួយបារម្ភអំពីសុខភាព ដោយសារតែគាត់មើលទៅស្គមស្គាំងខ្លាំងពេលបង្ហាញខ្លួនជាលើកដំបូងជាមួយភរិយា។
កាលពីថ្ងៃទី ២៦ ខែកញ្ញា កាសែត Daily Mail បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលវាបានចេញផ្សាយស៊េរីចុងក្រោយនៃរូបថតរបស់ Justin Bieber ចំពេលព័ត៌មានទាក់ទងនឹងការចាប់ខ្លួនមហាសេដ្ឋីហ៊ីបហប Sean Combs (Diddy) ដែលអង្រួនសហរដ្ឋអាមេរិក។

យោងតាមកាសែតអង់គ្លេស ប៉ាប៉ារ៉ាស៊ីបានប្រទះឃើញ Justin Bieber ចេញទៅញ៉ាំបាយជាមួយភរិយានៅទីក្រុង Los Angeles កាលពីថ្ងៃទី ២៣ ខែកញ្ញា ខណៈពេលដែល Hailey បង្ហាញរូបរាងដ៏ភ្លឺស្អាត ឯស្វាមីបានធ្វើឲ្យគ្រប់គ្នាហាក់មានការភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏ស្គមស្គាំងនិងមិនធ្លាប់ឃើញពីមុនមកទេ។
គូស្នេហ៍តារាត្រូវគេប្រទះឃើញអមដំណើរដោយអង្គរក្ស ហើយអ្នកទាំងពីរមើលទៅសប្បាយរីករាយ ព្រមទាំងញញឹមដាក់គ្នាទៅមក។ ផ្ទុយទៅនឹងការបញ្ចេញទឹកមុខដ៏ស្រស់ស្អាតរបស់ Justin ហាក់បង្ហាញអាការក្រៀមក្រំ ចំណែកពុកចង្ការបានធ្វើឲ្យគាត់មិនសមនឹងអាយុ ៣០ ឆ្នាំហើយមើលទៅដូចជាបុរសវ័យកណ្តាលក្នុងវ័យ ៤០ ឆ្នាំដែលបានឆ្លងកាត់ការលំបាកជាច្រើន។
នៅលើវេទិកាអនឡាញ អ្នកគាំទ្របានសម្តែងការព្រួយបារម្ភថា គាត់ហាក់ដូចជាកំពុងឆ្លងកាត់អ្វីមួយដែលមានអារម្មណ៍មិនសប្បាយចិត្ត។ គាត់មើលទៅមិនមានសុខភាពល្អដូចពីមុនទេ កាន់តែស្គមស្គាំងជាងមុនឆ្ងាយ មិនដឹងថាមានអ្វីកើតឡើងទេ។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេដែល Justin បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ បន្ទាប់ពីអតីតអ្នកណែនាំរបស់គាត់ឈ្មោះ Diddy ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ១៦ ខែកញ្ញា លើការចោទប្រកាន់ជាច្រើន រួមទាំងការជួញដូរផ្លូវភេទផងដែរ។ មកដល់ពេលនេះ ម្ចាស់បទ Sorry មិនទាន់ចេញមុខបកស្រាយជាសាធារណៈជុំវិញហេតុការណ៍នេះទេ ប៉ុន្តែគេថាកំពុងជួបវិបត្តិរហូតឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងជាមួយភាគីខាងក្រៅ ដើម្បីកុំឲ្យគេសួររឿងដែលខ្លួនមិនចង់ឆ្លើយ។
គួរបញ្ចាក់ដែរថា ថ្មីៗនេះ វីដេអូ និងរូបភាពជាច្រើនរបស់ Justin និង Diddy កាលពីអតីតកាលកំពុងរីករាលដាលលើបណ្ដាញអ៉ិនធើណេត។ ទស្សនិកជនសង្ស័យថា មានរឿងខុសឆ្គងរវាងអ្នកទាំងពីរ នៅពេលពួកគេបានសហការបទចច្រៀងជាមួយគ្នា ហើយរហូតមកដល់សព្វថ្ងៃនេះ គ្មាននរណាដឹងថាមានរឿងអ្វីកើតឡើងរវាង Justin និង Didd yឡើយ។ ទោះជាយ៉ាងណា ការធ្លាក់ចុះដែលអាចមើលឃើញរបស់ Justin ធ្វើឲ្យការថប់បារម្ភរបស់អ្នកគាំទ្រជុំវិញពិភពលោកកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Justin Bieber ហាក់សោកស្ដាយខ្លាំង ដែលទាក់ទងនឹងឧក្រិដ្ឋជនរ៉េប Diddy
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


