ជីវិតកម្សាន្ដ
មាន សូនីតា មោទនភាពដែលបានចូលរួមផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី (ក្រមាខ្មែរ)
តារាសម្តែងកញ្ញា មាន សូនីតា ដែលទទួលងារពីបងប្អូនប្រជាពលរដ្ឋជា «រាជនីក្រមា» បានបង្ហាញអារម្មណ៍រំភើបនិងមោទនភាព ក្រោយបានចូលរួមផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ក្រមាខ្មែរ)។
តួយ៉ាងកាលពីថ្មីៗនេះ ស្របពេលដែលក្រមាខ្មែរ ត្រូវបានចុះក្នុងបបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គកាយូណេស្កូតារាសម្តែង មានងារជា “រាជនីក្រមា” កញ្ញា មាន សូនីតា បានបង្ហាញមោទនភាពជាខ្លាំង និងប្ដេជ្ញាឆន្ទ:ថែរក្សានិងការពារ “ក្រមាខ្មែរ” ឱ្យបានគង់វង្សសម្រាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយ។
ជាថ្មីម្តងទៀត មាន សូនីតា បានលើកឡើងថា “ក្រមាខ្មែរសរសៃឆ្នូតមាស” នាងខ្ញុំមាន សូនីតា ដែលទទួលបានងារពីបងប្អូនប្រជាពលរដ្ឋជា «រាជនីក្រមា» ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ អ្វីដែលនាងខ្ញុំបានទន្ទឹងរង់ចាំបានមកដល់ហើយទាំងស្រលាញ់ ទាំងសិក្សាស្វែងយល់ទាំងផ្សព្វផ្សាយអំពីគ្រឿងប្រើប្រាស់ពីបុរាណកាលនេះបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិហើយ”។

កញ្ញា មាន សូនីតា បន្តថាក្រមាឬក្របាសគឺជាផលិត ផលត្បាញរវៃដែលបានកែច្នៃពីវត្ថុធាតុដើមផ្សេងៗដូ ចជាកប្បាសឬសូត្រនិងលក្ត័សម្រាប់ជ្រលក់ពណ៌ជាអាថ៌។សរសៃអំបោះសរសៃសូត្រកីតម្បាញដែលបានត្បាញរវៃក្លាយមកជាក្របាសឬក្រមាដែលដូនតាបុព្វ បុរសយើងបានបន្សល់ទុកមកអោយយើងទាំងអស់គ្នាប្រើប្រាស់។
បន្ថែមពីនេះ មាន សូនីតាបានឲ្យដឹងដែរថាពេលនេះ ក្របាសឬក្រមាខែ្មររបស់យើងនេះ បានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ ស្យុង (Asunción) សាធារណរដ្ឋ ប៉ារ៉ាហ្គាយ (Republic of Paraguay)។ អភិវឌ្ឍន៍ដើម្បីអភិរក្សបុរាណមិនយឺត សម័យមិនបរទេស៕ អត្ថបទ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


