ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ នៅតែឈរលើតំណែងតារាចម្រៀងជួរមុខលំដាប់ប្រទេស
ជិត ៣ទសវត្សរ៍មកនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនស្គាល់លោក ថាជាតារាពេញដោយ សមត្ថភាព និងទេពកោសល្យមួយរូប ដែលអាចបត់បែនតាមភាពជឿនលឿននៃសិល្បៈ ខណៈតារាចម្រៀងរូបនេះ តែងបន្តអភិវឌ្ឍនខ្លួនឯងឥតឈប់ឈរ ដូចរុក្ខជាតិដែលត្រូវសន្សើមរាល់ព្រឹកព្រហាម។

បើក្រឡេកមើលអាជីពចម្រៀងនាពេលបច្ចុប្បន្ន តារាប្រុសស្រីជាច្រើនកំពុងប្រឹងប្រែងលើទេពកោសល្យរបស់ខ្លួន ប្រជែងយកប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ខ្លះក៏ធ្វើបាន ខ្លះក៏ត្រឹមមួយរយៈពេល។ ប៉ុន្តែសម្រាប់ប្រជាប្រិយភាពកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺហាក់មិនសាបរលាបសោះឡើយ ក្នុងក្រអៅបេះដូងអ្នកគាំទ្រ និងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសតាមរយៈរសអារម្មណ៍ថ្មី ដែលលោកផ្តល់ជូនមហាជន។

មិនត្រឹមតែអាចរក្សាបានចិត្តអ្នកគាំទ្ររបស់លោកមុនៗ សូម្បីតែយុវវ័យជំនាន់ថ្មី ក៏បាននិងកំពុងចាប់អារម្មណ៍ខ្លាំង លើតារាចម្រៀងជួរមុខផលិតកម្ម Galaxy Navatra រូបនេះ ជាមួយនឹងសំឡេងក្រអួនក្រអៅ អាចបត់បែនតាមតុងខ្ពស់ទាបរហ័សច្បាស់ ពិសេសការបង្ហាញសមត្ថភាពរបស់លោក លើវិថីចម្រៀងបែបរ៉េប។
តួយ៉ាង ចាប់តាំងពីបោះជំហានចូលផលិតកម្ម Galaxy Navatra កំពូលតារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាច្រើនដងមកហើយ ជាមួយនឹងការបង្ហាញថ្មីតាមរយៈបទ GANG GANG; The Legend; PAPA PSV; មីឆុងមីឆា ដែលមានអ្នកទស្សនាដល់ខ្ទង់លាននាក់ និងតាមរយៈការច្រៀងនិងសម្តែងក្នុង MV ចម្រៀងបទ “សែកមន្ត” ដែលទើបផ្ទុះចាប់អារម្មណ៍ខ្លាំងថ្មីៗនេះ។


ចំពោះភាពល្បីលាញរបស់លោកឯណេះវិញ រឹងរឹតមិនធម្មតា ខណៈបច្ចុប្បន្នមិនមែនមានតែមនុស្សចាស់ ឬមនុស្សវ័យកណ្តាលដែលស្គាល់នោះទេ សូម្បីតែយុវវ័យជំនាន់ថ្មី ក៏បានស្គាល់នូវកេរ្តិ៍ឈ្មោះតារាចម្រៀងងារជាឧកញ៉ា រូបនេះផងដែរ។ ម៉្យាងទៀត មិនថាតាមរយៈបទមនោសញ្ចេតនាសង់ទីម៉ង់ ឬបែបចង្វាក់រ៉េប លោកនៅតែអាចធ្វើបាន ប្រជែងនឹងយុគសម័យតន្ត្រីជឿនលឿន មិនចាញ់តារាចម្រៀងស្រករក្រោយឡើយ៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


