ជីវិតកម្សាន្ដ
ម្ចាស់មកុដ MQC 2025 ដាស់តឿនអ្នកជំនាន់ក្រោយភេទទី៣ គប្បីចេះដាក់ខ្លួននិងគោរពរៀមច្បង
ម្ចាស់មកុដ Miss Queen Cambodia 2025 ផេន ខេក ថ្មីៗនេះ បានបញ្ចេញអារម្មណ៍ហាក់មានការអន់ចិត្តអ្នកសិល្ប:រួមអាជីព ពិសេសគឺភេទទី៣ជំនាន់ក្រោយមួយចំនួន ដែលមានចរិតអំនួតមិនចេះគោរពឲ្យតម្លៃ ពិសេសចំពោះរៀមច្បងប្រឡូកក្នុងវិស័យនេះយូរឆ្នាំ។

មិនត្រឹមតែបង្ហាញការមិនពេញចិត្តទៅលើចរិតអ្នកជំនាន់ក្រោយនោះទេ ម្ចាស់មកុដ Miss Queen Cambodia 2025 រូបនេះ ក៏បានចេញសារដាស់តឿនថា “អ្នកសិល្ប:ភេទទី៣ជំនាន់ក្រោយត្រូវចេះគោរពរៀមច្បងផង ក្រែងល្បីបានយូរនិងមានការអាណិតស្រលាញ់”។
ផេន ខេក បានបញ្ជាក់ក្នុងន័យបែបនេះថា “មួយរយ:នេះចូលរួមកម្មវិធីជួបប្អូនៗភេទទី៣ ដែលទើបតែមានឈ្មោះជំនាន់ក្រោយម្នាក់ៗ ដូចជាងើយៗដល់ហើយ ឱនបន្តិចទៅប្អូនក្រែងល្បីបានយូរ ដកភាពស្អាតចេញពីខ្លួនខ្លះទៅ មិនមែនមានតែយើងទេត្រូវចាំណា ភាពរុះរាយនឹងឱ្យតម្លៃទៅអ្នកដទៃ ទើបធ្វើឱ្យមនុស្សអាក្រក់អត់ស្អាតដូចបងមានថ្ងៃនេះ(យល់)”។
ដ្បិតមិនបានលម្អិតឱ្យស៉ីជម្រៅលើរឿងរ៉ាវនេះ តែអ្នកគាំទ្រមួយចំនួន រួមទាំងមិត្តភ័ក្តិក្នុងអាជីពសិល្ប:របស់ ផេន ខេក បានបង្ហាញការលើកទឹកចិត្តដល់នាងផងដែរ។

គួររម្លឹកថាកាលពីរាត្រីថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៥ កម្មវិធី Miss Queen Cambodia 2025 បានរកឃើញម្ចាស់មកុដដ៏សក្ដិសមនោះគឺបវរកញ្ញា ផេន ខេក ខណៈបវរកញ្ញាដែលមកពីខេត្តព្រះសីហនុររូបនេះ ទើបប្រឡូកក្នុងវិស័យបវរកញ្ញាប៉ុណ្ណោះ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


