ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើលជាលើកទី២! ផេនខេក ទម្លាយរឿងបែកស៊ីលីកូនដើមទ្រូងអាចឈានដល់មហារីក
តារាសម្តែង និងជាពិធីការិនី ផេនខេក កន្លងមកត្រូវបានអ្នកគាំទ្រដឹងហើយថាក្រោយពេលនាងវះកាត់ដោះដូរភេទបានសម្រេចហើយនោះរូប គេបានប្រែក្លាយជានារីពេញលក្ខណ: ប៉ុន្តែរឿងដែលអ្វីដែលគេចាប់អារម្មណ៍ស្រាប់តែពេលនេះនាងកំពុងជួបបញ្ហាផ្នែកសុខភាព (បែកស៊ីលីកូនដើមទ្រូង)។

គេនៅចាំបានថាកាលពីអំឡុងដើមខែកញ្ញាឆ្នាំ២០២២ កន្លងទៅ ផេនខេក ធ្លាប់បានបង្ហោះសារដោយផ្តាំផ្ញើទៅបងប្អូនភេទទី៣ ដែលធ្លាប់ឆ្លងវះកាត់ផ្លាស់ប្ដូរភេទចន្លោះពី៥ ទៅ៦ឆ្នាំ កុំភ្លេចទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ដោយហេតុថាពេលនេះនាងកំពុងមានអាការ:ឈឺធ្ងន់ព្រោះតែការធ្វេសប្រហេសទើបកើតមានរឿងគួរឲ្យបារម្ភ។

រំលងបានមួយរយ:ធំ ស្រាប់តែ ផេនខេក បានចេញមកទម្លាយរឿងដែលមិននឹកស្មានដល់គឺបែកស៊ីលីកូន ដើមទ្រូង។ ផេនខេក បានរៀបរាប់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គិតតែពីការងារទោះក្តៅរងារក៏មិនហ៊ានសម្រាកព្រោះតែកាតព្វកិច្ចប៉ុន្តែភ្លេចថែរក្សាសុខភាពខ្លួនឯងរហូតដល់មួយរយៈចុងក្រោយនេះ ក៏ចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏បានទៅឆែកសុខភាពមើលក៏ឃើញថាមានបញ្ហាទាក់ទងជាមួយនឹងស៊ីលីកូនដើមទ្រូង មានការបែកទន្ទឹមទាំងពេលនេះមិនទាន់បានធូរស្រាលផងមានរឿងបែបនេះកើតឡើងទៀត។
ផេនខេក បាននិយាយបន្តថា “ពេលខ្លះក៏សុំទោសខ្លួនឯងដែលធ្វើការហត់នឿយរៀងជ្រុលបន្តិច ប៉ុន្តែដោយសារតែកាតព្វកិច្ចនិងតួនាទីក៏មិនហ៊ានសូម្បីតែប្រើពាក្យត្អូញត្អែរ និងចង់សម្រាកសម្រេចទៅតាមដានសុខភាពបន្តក៏លោកគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា បើបន្តទុកស៊ីលីកូន នៅក្នុងខ្លួនទៀត អាចនឹងមានបញ្ហារលៀកកាន់តែខ្លាំងនិងឈានដល់មហារីកជាដើម”៕ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


